>គោលនយោបាយ Cookies
គោលនយោបាយ Cookies2020-07-30T14:04:45+08:00

គោលនយោបាយ Cookies

គោលបំណងរបស់គោលនយោបាយ Cookies “យើង” “យើងខ្ញុំ” និង “របស់យើងខ្ញុំ” សំដៅលើ Image Future Asia Pacific Pte. Ltd គឺជាក្រុមហ៊ុនម៉ាឡេស៊ីដែលមានទីតាំងនៅ Level 19¬-1, Menara Milenium, Jalan Damanlela, Pusat Bandar Damansara, 50490 Kuala Lumpur W.P. Kuala Lumpur, Malaysia។ សូមពិនិត្យមើលគោលនយោបាយស្តីពីឯកជនភាពដែលអនុវត្តចំពោះសេវាកម្មរបស់យើងខ្ញុំ ដើម្បីឲ្យយើងខ្ញុំអាចគ្រប់គ្រងនូវព័ត៌មានផ្ទាល់ខ្លួនដែលយើងខ្ញុំបានប្រមូលបានតាមរយៈCookies។

យើងខ្ញុំប្រើប្រាស់ cookies, log files, pixel tags, web beacons, scripts, eTags និង ឯកសារដែលមានភាពស្រដៀងគ្នា ឬបច្ចេកវិទ្យាដែលប្រមូលនិងរក្សាទុកព័ត៌មាន យើងខ្ញុំប្រមូលទុកដោយស្វ័យប្រវត្តិនូវគ្រឿងឧបករណ៍របស់លោកអ្នក និងការប្រើប្រាស់ iflix (“សេវាកម្ម”)។ លោកអ្នកអាចស្វែងរកនូវព័ត៌មានបន្ថែមរបស់ Cookies និងរបៀបនៃការគ្រប់គ្រងរបស់វានូវព័ត៌មានដូចខាងក្រោម៖

ប្រសិនបើលោកអ្នកមិនយល់ស្របចំពោះការប្រើប្រាស់នូវ Cookies ទាំងនេះទេ សូមធ្វើការបិទប្រព័ន្ធដោយធ្វើតាមការណែនាំដែលមានក្នុងគោលនយោបាយ Cookies នេះ ដោយអនុវត្តតាមតំណ “opt-out” ដែលផ្តល់ជូនខាងក្រោម ឬដោយធ្វើការផ្លាស់ប្តូរការកំណត់របស់លោកអ្នក។ ដូច្នេះ Cookies ដែលចេញពីសេវាកម្មនឹងមិនត្រូវបានរក្សាទុកនៅក្នុងគ្រឿងឧបករណ៍របស់លោកអ្នក។

១. តើ Cookies ជាអ្វី?

Cookies គឺជាឯកសារអត្ថបទដែលរួមមានព័ត៌មានតូចៗជាច្រើន។ ព័ត៌មាននោះត្រូវបានទាញយកទៅកាន់កម្មវិធីរុករក (Brower) របស់លោកអ្នក ឬគ្រឿងឧបករណ៍នៅពេលលោកអ្នកចូលទៅកាន់អាសយដ្ឋានគេហទំព័រជាក់លាក់ណាមួយ ។ បន្ទាប់មក Cookies នឹងផ្ញើត្រលប់ទៅវិញទៅកាន់អាសយដ្ឋានគេហទំព័រដើម រៀងរាល់ការចូលទស្សនាលើកក្រោយៗទៀត ឬ ទៅកាន់អាសយដ្ឋានគេហទំព័រផ្សេងទៀតដែលទទួលស្គាល់ Cookies នេះ ។ Cookies ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយដើម្បីធ្វើឲ្យសេវាកម្មអាចដំណើរការ ឬដំណើរកាន់តែមានប្រសិទ្ធិភាព ក៏ដូចជាដើម្បីផ្តល់ព័ត៌មានទៅឲ្យក្រុមការងារសេវាកម្មផងដែរ។
Cookies ប្រតិបត្តិមុខងារជាច្រើនប្រភេទខុសៗគ្នា ដូចជាជួយណែនាំលោកអ្នកក្នុងការប្រើប្រាស់គេហទំព័រយ៉ាងមានប្រសិទ្ធិភាព ចងចាំការចូលគណនីរបស់លោកអ្នក ក៏ដូចជាចំណងចំណូលចិត្ត និងជាទូទៅធ្វើឲ្យកាន់តែប្រសើរឡើងនូវបទពិសោធន៍របស់អ្នកប្រើប្រាស់ ។ ឧទាហរណ៍ Cookies អាចប្រាប់យើងខ្ញុំបានថាតើលោកអ្នកបានចូលប្រើ ឬ ប្រើប្រាស់សេវាកម្មនេះពីមុនមកដែរឬទេ ឬថាតើលោកអ្នកជាអតិថិជនថ្មី ឬអ្នកប្រើប្រាស់ថ្មី ។ ពួកគេក៏អាចជួយធានាថាការផ្សាយពាណិជ្ជកម្មដែលលោកអ្នកឃើញនៅលើអ៊ីនធឺណែតអាចមានលក្ខណៈពាក់ព័ន្ធជាមួយនឹងលោកអ្នក ព្រមទាំងចំណាប់អារម្មណ៍ដល់លោកអ្នក។ Cookies អាចជួយយើងខ្ញុំ ក្នុងការការពារសន្តិសុខទិន្នន័យ និងសេវាកម្មរបស់យើង និងអាចស្វែងឃើញការលួចបន្លំ លួចចូល និង ក្លែងបន្លំជាមួយគ្នាចំពោះផលិតផល និងសេវាកម្មរបស់យើងខ្ញុំ ។ ឧទាហរណ៍ Cookies អាចរក្សាទុកព័ត៌មានកំណត់ត្រាដោយស្វ័យប្រវត្តិ ដែលអាចត្រូវបានប្រើដោយម៉ាស៊ីនបម្រើ (Sever) ដើម្បីផ្ទៀងផ្ទាត់អំពីការចូលមកក្នុងគណនីនោះ ពិតជាត្រូវបានធ្វើឡើងដោយលោកអ្នក ។ ព័ត៌មានដែលបានបំលែងជារហស្សលិខ (Encrypted Information) នៅក្នុងកំណត់ត្រាក៏អាចត្រូវបានប្រើដើម្បីការពារការវាយប្រហារផ្សេងៗ ការលួចព័ត៌មានឆ្លងគេហទំព័រ និងការចូលប្រើអត្តសញ្ញាណដោយក្លែងបន្លំ។
Cookies ត្រូវបានបែងចែកជា ២ប្រភេទ៖

  • ភាគីទី១ Cookies៖ ប្រើប្រាស់ដោយយើងខ្ញុំ ទៅកាន់គ្រឿងឧបករណ៍របស់លោកអ្នក។
  •  ភាគទី៣ Cookies៖ ប្រើប្រាស់ដោយភាគីទី៣ តាងនាមដោយយើងខ្ញុំ។

Cookies អាចបន្តមាននៅលើកម្មវិធីរុករករបស់អ្នក (Brower) ឬគ្រឿងឧបករណ៍របស់អ្នកនៅក្នុងពេលផ្សេងគ្នា។ Cookies មួយចំនួន គឺជា “Session Cookies” មានន័យថាវាកើតមានឡើងតែក្នុងកំឡុងពេលដែលកម្មវិធីរុករករបស់លោកអ្នក (Brower) ឬកម្មវិធីរបស់លោកអ្នកកំពុងតែបើក។ វានឹងត្រូវបានលុបចោលដោយស័្វយប្រវត្តិនៅពេលដែលបិទកម្មវិធីរុករករបស់លោកអ្នក (Brower) ឬកម្មវិធីរបស់លោកអ្នក ។ Cookiesផ្សេងទៀតគឺជា “permanent cookies” ដែលមានន័យថាវានឹងនៅតែមានវត្តមានបន្ទាប់ពីកម្មវិធីរុករករបស់លោកអ្នក (Brower) ឬកម្មវិធីរបស់លោកអ្នកត្រូវបានបិទ។ សេវាកម្មអាចប្រើប្រាស់វាបានដើម្បីទទួលស្គាល់នូវកម្មវិធីរុករករបស់លោកអ្នកនៅពេលណាលោកអ្នកចូលទស្សនា និងប្រើប្រាស់សេវាកម្មណាមួយម្តងទៀត។

២. តើ Cookies ត្រូវបានប្រើប្រាស់យ៉ាងដូចម្តេច?
យើងខ្ញុំប្រើប្រាស់ Cookies ដើម្បី៖

  • ផ្ទៀងផ្ទាត់ការចូលក្នុងគណនី ដើម្បីធានាអំពីសុវត្ថិភាពចំពោះគណនីរបស់អ្នក
  • តាមដានលំហូរចរាចរ និងទម្រង់នៃបញ្ជូនទិន្នន័យដំណើរការអ៊ីនធឺណេតទាក់ទងនឹងសេវាកម្ម។
  • ស្វែងយល់អំពីចំនួននៃអ្នកចូលទស្សនាសរុបចំពោះសេវាកម្មដែលកំពុងដំណើរការ និងប្រភេទគ្រឿងឧបករណ៍ និង;
  • ពង្រឹងគុណភាពផលិតផល និងសេវាកម្មរបស់យើងខ្ញុំ និងផ្តល់ជូននូវទិន្នន័យឯកសារយោងសម្រាប់ធ្វើការស្រាវជ្រាវ និងអភិវឌ្ឍនូវមុខងារ ឬ ផលិតផលថ្មី

៣. តើប្រភេទ Cookies អ្វីដែលយើងខ្ញុំប្រើប្រាស់?

ប្រភេទ Cookies ដែលយើងខ្ញុំ ព្រមទាំងដៃគូរបស់យើងខ្ញុំបានប្រើប្រាស់ដើម្បីទំនាក់ទំនងនឹងសេវាកម្ម បានធ្វើការបែងចែកជាប្រភេទ ឈ្មោះរបស់ essential cookies មុខងាររបស់cookies ការវិភាគនិងការអនុវត្តរបស់ cookies និងការផ្សព្វផ្សាយព្រមទាំងគោលដៅរបស់ cookies។ យើងខ្ញុំបានកំណត់ព័ត៌មានបន្ថែមមួយចំនួនអំពីប្រភេទ cookies នីមួយៗ និង គោលបំណងនៃ cookies ដែលយើងខ្ញុំ និងតតិយភាគីបានរៀបរាប់ដូចខាងក្រោម៖

ប្រភេទ cookiesតើវាធ្វើអ្វី និងតើទិន្នន័យអ្វីដែលវាដំណើរការរបៀបនៃការបិទ
ភាពចាំបាច់នៃ Cookies សម្រាប់សេវាកម្មដែលសំខាន់Cookies នេះមានប្រយោជន៍សំខាន់ដើម្បីផ្តល់ជូនលោកអ្នកនូវសេវាកម្ម និងដើម្បីប្រើប្រាស់ចំណុចសំខាន់ដទៃទៀត ដូចជាការបញ្ជាក់ភាពត្រឹមត្រូវក្នុងការចូលគណនី ការធានាសុវត្ថិភាពសេវាកម្ម និងព័ត៌មានរបស់លោកអ្នក ព្រមទាំងការពារការបោកប្រាស់ ឧក្រិដ្ឋកម្ម ក្លែងបន្លំ​ ឬសកម្មភាពដែលគួរឲ្យសង្ស័យផ្សេងទៀត និងការវាយប្រហារ។ ប្រសិនបើគ្មាន cookies ទាំងនេះ សេវាកម្មដែលលោកអ្នកបានស្នើសុំដូចជា សុវត្ថិភាពនៃការចូលក្នុងគណនីនឹងមិនអាចធ្វើទៅបានទេ។សូមពិនិត្យមើលតាមការណែនាំដូចបានកំណត់ក្នុង “របៀបនៃការគ្រប់គ្រង ឬការលុបចេញ Cookies” ខាងក្រោម
មុខងាររបស់ Cookiesមុខងាររបស់ cookies គឺរក្សាទុកនូវព័ត៌មានអំពីជម្រើសរបស់លោកអ្នក ហើយអនុញ្ញាតឲ្យយើងខ្ញុំកែតម្រូវសេវាកម្មជូនលោកអ្នក។  Cookies ទាំងនេះ មានន័យថា នៅពេលលោកអ្នកបន្តប្រើប្រាស់ ឬត្រលប់មកប្រើប្រាស់សេវាកម្មម្តងទៀត យើងខ្ញុំអាចផ្តល់ជូនអ្នកនូវសេវាកម្មរបស់យើងខ្ញុំដូចដែលលោកអ្នកធ្លាប់ស្នើសុំឲ្យផ្តល់ឲ្យ។ ឧទាហរណ៍ Cookies អាចឲ្យយើងខ្ញុំ៖

·      ចងចាំនូវចំណង់ចំណូលរបស់លោកអ្នក និងការពារលោកអ្នកពីការចាំបាច់ក្នុងបញ្ចូលព័ត៌មានពីមុនរបស់អ្នកម្តងទៀត និង

·      ចងចាំនូវការកំណត់ដែលលោកអ្នកបានអនុវត្ត​ ដូចជាទំហំអក្សរ         រចនាបថសេវាកម្ម និង​រូបរាង។

សូមពិនិត្យមើលតាមការណែនាំដូចបានកំណត់ក្នុង “របៀបនៃការគ្រប់គ្រង ឬការលុបចេញ Cookies” ខាងក្រោម
ការអនុវត្ត /ការវិភាគរបស់ Cookiesយើងខ្ញុំប្រើប្រាស់ការអនុវត្ត /ការវិភាគរបស់ cookies ដើម្បីវិភាគអំពីរបៀបដែលសេវាកម្មត្រូវដំណើរការ ប្រើប្រាស់ ឬប្រព្រឹត្តទៅ ដើម្បីផ្តល់ជូន​លោកអ្នកនូវបទពិសោធន៍អ្នកប្រើប្រាស់ឲ្យមានភាពកាន់ប្រសើរ និងដើម្បីរក្សា ប្រតិបត្តិការ​ និងបន្តការអភិវឌ្ឍសេវាកម្ម។​ឧទាហរណ៍​ Cookies អាចឲ្យយើងខ្ញុំ៖

·      កំណត់ចំនួនលោកអ្នកប្រើប្រាស់ពិតប្រាកដរបស់សេវាកម្ម

·      ប្រមូលព័ត៌មាន(ដូចជា ទំព័រដែលពេញនិយម អត្រានៃការផ្លាស់ប្តូរ គម្រូនៃការចូលមើល​ ការចុចចូល​ និងព័ត៌មានផ្សេងទៀត) អំពីការប្រើប្រាស់សេវាកម្មរបស់អ្នកទស្សនារបស់យើងខ្ញុំ ដូច្នេះយើងខ្ញុំអាចពង្រឹងទិន្នន័យ និងបដិរូបកម្មសេវាកម្មរបស់យើងខ្ញុំ

·      អភិវឌ្ឍសេវាកម្មភាពដោយធ្វើការវាស់ស្ទង់លើមិនប្រក្រតីដែលកើតមាន

·      ធ្វើការស្រាវជ្រាវ និងធ្វើការវិនិច្ឆ័យ​ដើម្បីអភិវឌ្ឍការផ្តល់ផលិតផល និងមុខងារ

​សូមពិនិត្យមើលតាមការណែនាំដូចបានកំណត់ក្នុង “របៀបនៃការគ្រប់គ្រង ឬការលុបចេញ Cookies” ខាងក្រោម
ការផ្សព្វផ្សាយ​ និងគោលដៅរបស់ Cookiesប្រសិនបើងអ្នកប្រើប្រាស់សេវាកម្មរបស់យើងខ្ញុំ លោកអ្នកនឹងទទួលបានការជូនដំណឹងអំពីការផ្សាយពាណិជ្ជកម្ម។​ យើងខ្ញុំអនុញ្ញាតឲ្យក្រុមហ៊ុនភាគីទី៣ ដើម្បីប្រើប្រាស់ cookiesក្នុងកម្មវិធីរបស់យើងខ្ញុំ​ ដូចជាក្រុមហ៊ុនផ្សាយពាណិជ្ជកម្ម ។

Cookies​ អនុញ្ញាតឲ្យក្រុមហ៊ុនទាំងនោះ ដើម្បីតាមដានសកម្មភាពរបស់លោកអ្នក នៅតាមគេហទំព័រផ្សេងទៀត​ដែលពួកគេមានការផ្សាយពាណិជ្ជកម្ម ហើយរក្សាទុកនូវសកម្មភាពរបស់លោកអ្នក ដើម្បីឲ្យពួកគេអាចបង្ហាញនូវការផ្សាយពាណិជ្ជកម្មផ្សេងទៀតដែលទាក់ទងនឹងលោកអ្នក ប្រសិនលោកអ្នកប្រើប្រាស់អ៊ិនធឺណែត។

Cookies ក៏អនុញ្ញាតឲ្យយើងខ្ញុំ និង ភាគីទី៣បានដឹងថាតើអ្នកបានឃើញការផ្សាយពាណិជ្ជកម្ម ឬពាណិជ្ជម្មណាមួយ និងវាមានរយៈពេលប៉ុន្មានចាប់តាំងពីអ្នកបានឃើញវាចុងក្រោយ។​ ព័ត៌មាននេះត្រូវបានប្រើប្រាស់ក្នុងគោលបំណងរៀបចំ ដើម្បីជួយសម្រួលដល់ការផ្សាយពាណិជ្ជកម្មដែលអ្នកបានឃើញញឹកញាប់ និងវាស់ស្ទង់ប្រសិទ្ធភាពនៃការផ្សាយពាណិជ្ជកម្ម។

សូមពិនិត្យមើលតាមការណែនាំដូចបានកំណត់ក្នុង “របៀបនៃការគ្រប់គ្រង ឬការលុបចេញ Cookies” ខាងក្រោម

 

៤. តើត្រូវគ្រប់គ្រង់ ឬលុបចេញ cookies យ៉ាងដូចម្តេច?

លោកអ្នកមានសិទ្ធិជ្រើសរើស ថាតើគួរទទួលស្គាល់ ឬមិនទទួលស្គាល់ Cookies ហើយយើងខ្ញុំបានពន្យល់ពីរបៀបដែលសិទ្ធិនេះអាចអនុវត្តដូចខាង ក្រោម ។ ប៉ុន្តែ សូមចំណាំថាប្រសិនបើអ្នកជ្រើសរើសក្នុងការបដិសេធ cookies ជាក់លាក់មួយចំនួន លោកអ្នកនឹងមិនអាចប្រើបា្រស់សេវាកម្មដោយពេញលេញមុខងារនោះទេ។
គ្រឿងឧបករណ៍ភាគច្រើន (សម្រាប់កម្មវិធីរបស់ទូរស័ព្ទចល័ត) និងកម្មវិធីរុករក (Browers) (សម្រាប់កម្មវិធីរបស់គេហទំព័រ និងទំព័រ) ដែលអនុញ្ញាតលោកអ្នកធ្វើការកែប្រែការកំណត់ Cookies របស់លោកអ្នក។ ការកំណត់នេះជាធម្មតាអាចរកបាននៅក្នុងបញ្ជី “ជម្រើស” ឬ “ចំណូលចិត្ត” របស់កម្មវិធីគ្រប់គ្រងរបស់លោកអ្នក។ តំណភ្ជាប់ខាងក្រោមមានសារប្រយោជន៍សម្រាប់ការយល់ដឹងអំពីការកំណត់នេះ ឬអ្នកប្រើប្រាស់អាចមានជ្រើសរើស “ជំនួយ” ក្នុងកម្មវិធីរុករករបស់លោកអ្នក (Brower) សម្រាប់ព័ត៌មានលំអិត។

នៅពេលលោកអ្នកប្រើប្រាស់សេវាកម្មរបស់យើងខ្ញុំជាលើកដំបូង យើងខ្ញុំនឹងជូនដំណឹងឲ្យអ្នកដឹងបានអំពីរបៀបដែលយើងខ្ញុំប្រើប្រាស់ Cookies មូលហេតុដែលយើងខ្ញុំប្រើប្រាស់ និងរបៀបដែលអ្នកអាចកែប្រែចំពោះ Cookies ដែលអ្នកបានទទួលស្គាល់។ អ្នកអាចមិនចូលរួមចំពោះ Cookies ដែលអ្នកមិនបានអនុញ្ញាត។ សូមចំណាំថាប្រសិនបើអ្នកជ្រើសរើសក្នុងការមិនទទួលយក Cookies របស់យើងខ្ញុំ យើងខ្ញុំនឹងមិនធានាចំពោះបទពិសោធន៍របស់អ្នក ដែលប្រើប្រាស់សេវាកម្មរបស់យើងខ្ញុំ ថាអាចនឹងបានល្អដូចដែលអាចធ្វើបាននោះទេ។

៥. ការកែប្រែលើគោលនយោបាយ Cookies

យើងខ្ញុំនឹងធ្វើបច្ចុប្បន្នភាពអំពីគោលនយោបាយរបស់ Cookies នេះដើម្បីធ្វើការឆ្លុះបញ្ចាំងអំពីការកែប្រែដែលមាននៅក្នុងការអនុវត្ត និងសេវាកម្មរបស់យើងខ្ញុំ។ នៅពេលយើងខ្ញុំបង្ហាញអំពីការកែប្រែលើគោលនយោបាយ Cookiesនេះ យើងខ្ញុំនឹងកែប្រែ ចំពោះកាលបរិច្ឆេទ “បច្ចុប្បន្នភាពចុងក្រោយ” ដែលមាននៅលើគោលនយោបាយ Cookies នេះ។ ប្រសិនបើយើងខ្ញុំធ្វើការកែប្រែកម្មវត្ថុដែលយើងខ្ញុំបានប្រមូល បានប្រើប្រាស់ និង/ឬ ចែករំលែកព័ត៌មានដែល Cookies បានរក្សាទុក យើងខ្ញុំនឹងជូនដំណឹងទៅលោកអ្នកភ្លាម តាមរយៈប្រកាសស្តីពីការកែប្រែ នៅពេលលោកអ្នកចូលក្នុងគណនី របស់លោកអ្នក ឬនៅពេលអ្នកប្រើប្រាស់សេវាកម្ម។ យើងខ្ញុំផ្តល់យោបល់ថា លោកអ្នកគួរចូលមកពិនិត្យមើលទំព័រនេះនាពេលអនាគត ដើម្បីទទួលបានដំណឹងអំពីការកែប្រែណាមួយរបស់គោលនយោបាយ Cookies ឬ គោលនយោបាយផ្សេងទៀតរបស់យើងខ្ញុំ។

៦. តម្រូវការព័ត៌មានបន្ថែម

ប្រសិនបើលោកអ្នកត្រូវការស្វែងរកព័ត៌មានបន្ថែមអំពី Cookies ព្រមទាំងការប្រើប្រាស់នៅលើប្រព័ន្ធអ៊ិនធឺណែត លោកអ្នកអាចស្វែងរកបានតាមរយៈតំណភ្ជាប់ខាងក្រោមនេះ៖

៧. Cookies ដែលបានកំណត់នាអតីតកាល

ប្រសិនបើអ្នកបានបញ្ចប់ Cookies មួយឬច្រើន យើងខ្ញុំអាចប្រើប្រាស់បាននូវព័ត៌មានដែលប្រមូលបានពី cookies កាលពីមុនពេលដើម្បីកំណត់ពីចំណូលចិត្តរបស់លោកអ្នក ហើយពូកយើងនឹងបញ្ឈប់ការប្រើប្រាស់ cookies ដែលបានបញ្ចប់ដើម្បីប្រមូលយកនូវព័ត៌មានបន្ថែម។
៨. ទំនាក់ទំនងយើងខ្ញុំ
ប្រសិនបើលោកអ្នកមានសំណួរ ឬមតិយោបល់អំពីគោលនយោបាយ Cookies នេះ ឬអំពីបញ្ហាឯកជនទូទៅ សូមធ្វើការទំនាក់ទំនងមកកាន់យើងខ្ញុំតាមរយៈអ៊ីម៉ែល privacy@iflix.com.