>គោលនយោបាយស្តីពីឯកជនភាព
គោលនយោបាយស្តីពីឯកជនភាព2020-07-29T15:05:58+08:00

គោលនយោបាយស្តីពីឯកជនភាព

សូមថ្លៃអំណរគុណសម្រាប់ការប្រើប្រាស់សេវាកម្ម iflix យើងខ្ញុំយកចិត្តទុកដាក់ចំពោះការព្រួយបារម្ភអំពីភាពឯកជនរបស់លោកអ្នក និង សូមអរគុណចំពោះការផ្តល់សេចក្តីទុកចិត្ត និង ជឿជាក់លើយើងខ្ញុំ ។

ខាងក្រោមនេះគឺជាសេចក្តីសង្ខេប និងព័ត៌មានដែលមាននៅក្នុងគោលនយោបាយស្តីពីឯកជនភាព (“គោលនយោបាយឯកជនភាព”) ។ សេចក្តីសង្ខេបនេះ អាចជួយដល់លោកអ្នកក្នុងការពិនិត្យមើលគោលនយោបាយឯកជនភាព ប៉ុន្តែវាមិនមែនជាឯកសារដែលត្រូវជំនួសការអានលើគោលនយោបាយទាំងស្រុងនោះទេ ។ លោកអ្នកអាចចុចលើតំណងភ្ជាប់ខាងក្រោម ដើម្បីចូលទៅកាន់ផ្នែកជាក់លាក់នីមួយៗនៃគោលនយោបាយ ។

 

តើមានព័ត៌មានណាខ្លះដែលយើងខ្ញុំត្រូវការ ដើម្បីផ្តល់សេវាកម្ម?

ប្រសិនបើលោកអ្នកចុះឈ្មោះបង្កើតគណនី ដើម្បីប្រើប្រាស់សេវាកម្ម យើងខ្ញុំនឹងមានតម្រូវការនូវព័ត៌មានអំពីលោកអ្នកដើម្បីបង្កើតគណនីនោះ ។ ប្រសិនបើលោកអ្នកជ្រើសរើស វិធីបង្កើតគណនីដោយប្រើប្រាស់គណនី    បណ្តាញទំនាក់ទំនងសង្គម ដូចជាហ្វេសបុក (Facebook) យើងខ្ញុំក៏ត្រូវការព័ត៌មាន រួមបញ្ចូលទាំង អាសយដ្ឋានទំនាក់ទំនងពិស្តារ ភេទ និង ថ្ងៃខែឆ្នាំកំណើត ពីគណនីបណ្តាញសង្គម នៅពេលដែលលោកអ្នកភ្ជាប់គណនីនោះជាមួយ iflix ។ លោកអ្នកក៏អាចជ្រើសរើសតាមវិធីផ្សេង ដោយផ្តល់នូវព័ត៌មានជាក់លាក់ ដើម្បីបង្កើតគណនីរបស់លោកអ្នក និង/ឬ ដើម្បីទទួលបានការផ្តល់ជូនសេវាកម្មផ្សេងៗ ។ ប្រសិនបើលោកអ្នកមានបំណងចង់ទាក់ទងមកយើងខ្ញុំ យើងខ្ញុំក៏នឹងត្រូវការព័ត៌មានជាក់លាក់មួយចំនួន ដើម្បីអាចឲ្យយើងខ្ញុំទាក់ទងទៅកាន់លោក អ្នកវិញ និង ឆ្លើយបំភ្លឺបញ្ហាដែលចោទសួរ ។ សម្រាប់ព័ត៌មានបន្ថែម

តើយើងខ្ញុំនឹងប្រើប្រាស់ព័ត៌មានលោកអ្នកយ៉ាងដូចម្តេច?

យើងខ្ញុំនឹងប្រើប្រាស់ព័ត៌មានលោកអ្នកដើម្បីផ្តល់ជូននូវសេវាកម្ម និងមុខងារជាច្រើនដែលមាននៅក្នុងសេវា     កម្ម។ យើងខ្ញុំក៏ប្រើប្រាស់ព័ត៌មានរបស់លោកអ្នក ក្នុងគោលបំណងផ្ទៀងផ្ទាត់គណនី ការត្រួតពិនិត្យសុវត្ថិភាព និង ដើម្បីគាំទ្រ ព្រមទាំងពង្រឹងសេវាកម្មរបស់យើងខ្ញុំ ។

តើយើងខ្ញុំចែករំលែកព័ត៌មានលោកអ្នកទៅអ្នកណាខ្លះ?

យើងខ្ញុំមិនធ្វើការចែករំលែកព័ត៌មានលោកអ្នកទៅកាន់ភាគីទី៣ លើកលែងតែក្នុងករណីដែលយើងខ្ញុំត្រូវការ ដើម្បីផ្តល់សេវាកម្ម (ឧទាហរណ៍ ការប្រើប្រាស់សេវាកម្មបច្ចេកវិទ្យាពពកក្នុងស្រុក (local cloud providers) ដើម្បីរក្សាទុកទិន្នន័យរបស់លោកអ្នក ប្រើប្រាស់ក្រុមហ៊ុនពាក់ព័ន្ធរបស់យើងខ្ញុំនៅលើសកលលោក ដើម្បីជួយយើងខ្ញុំក្នុងការផ្តល់សេវាកម្ម) ឬ ត្រួតពិនិត្យមើលដំណើរការកម្មវិធីផ្សព្វផ្សាយពាណិជ្ជកម្ម និងទីផ្សាររបស់យើងខ្ញុំ ឬ មានការទាមទារដោយតុលាការ អាជ្ញាធរ ឬ តម្រូវដោយច្បាប់ ។ សម្រាប់ព័ត៌មានបន្ថែម

តើយើងខ្ញុំដំណើរការព័ត៌មានលោកអ្នកនៅទីណា?

ម៉ាស៊ីនបម្រើរបស់យើងខ្ញុំស្ថិតនៅប្រទេសសឹង្ហបុរី ។ ក្រុមគាំទ្រ វិស្វករ និង ផ្សេងទៀតមានស្ថិតនៅការិយាល័យរបស់យើងខ្ញុំនៅជុំវិញពិភពលោក (រួមទាំងហុងកុង និង សាធារណរដ្ឋប្រជាមានិតចិន (សម្រាប់គោលបំណងនៃគោលនយោបាយឯកជនភាពនេះ ពាក្យនេះរួមបញ្ចូលទាំងតៃវ៉ាន់ ហុងកុង និងម៉ាកាវ) (“PRC”) និង អាចចូលទៅពិនិត្យមើលព័ត៌មានរបស់លោកអ្នក ។ សម្រាប់ព័ត៌មានបន្ថែម

តើយើងខ្ញុំរក្សាទុកព័ត៌មានលោកអ្នករយៈពេលប៉ុន្មាន?

ជាទូទៅយើងខ្ញុំរក្សាទុកព័ត៌មានរបស់លោកអ្នក សម្រាប់រយៈពេលដែលលោកអ្នករក្សាទុកគណនីសម្រាប់ប្រើប្រាស់សេវាកម្ម រហូតដល់ពេលដែលទិន្នន័យរបស់លោកអ្នកត្រូវបានលុបចេញ (ដូចដែរមានចែងនៅក្នុងគោល​នយោបាយឯកជនភាពនេះ) លើកលែងតែមានច្បាប់ជាធរមានណាមួយតម្រូវផ្សេងពីនេះ ។ សម្រាប់ព័ត៌មានបន្ថែម

តើខ្ញុំអាចអនុវត្តសិទ្ធិលើព័ត៌មានរបស់ខ្ញុំដោយរបៀបណា?

អាស្រ័យទៅលើទីកន្លែងរបស់លោកអ្នក លោកអ្នកអាចមានសិទ្ធិជាក់លាក់មួយចំនួនទាក់ទងទៅនឹងព័ត៌មានរបស់លោកអ្នក ដូចជាសិទ្ធិក្នុងការទទួលបាន សិទ្ធិក្នុងការចំលងទុកទិន្នន័យ ឬ សិទ្ធិក្នុងការលុបទិន្នន័យ ឬ សិទ្ធិក្នុងការហាមឃាត់ ឬ សិទ្ធិក្នុងការបដិសេធចំពោះការប្រើប្រាស់ទិន្នន័យរបស់លោកអ្នក ។ សម្រាប់ព័ត៌មានបន្ថែម

តើទំនាក់ទំនងពួកយើងដោយរបៀបណា?

ប្រសិនបើអ្នកមានសំណួរអំពីគោលនយោបាយឯកជនភាព ឬចងអនុវត្តសិទ្ធិ អ្នកអាចទំនាក់ទនងមកកាន់ពួកយើងតាមរយៈតំណភ្ជាប់នេះ។

តើយើងខ្ញុំនឹងជូនដំណឹងអំពីការផ្លាស់ប្តូរដោយរបៀបណា?

ការផ្លាស់ប្តូរគោលនយោយបាយឯកជនភាពនេះ នឹងត្រូវផ្សព្វផ្សាយនៅទីនេះ ។ សូមពិនិត្យគេហទំព័រនេះ ឲ្យបានញឹកញ៉ាប់ ដើម្បីពិនិត្យមើលថាតើមានការកែប្រែ ឬ ផ្លាស់ប្តូរគោលនយោបាយឯកជនភាពនេះ ។ សម្រាប់ព័ត៌មានបន្ថែម

ព័ត៌មានទំនាក់ទំនង

អ្នកគ្រប់គ្រងទិន្នន័យ

Image Future Malaysia Sdn. Bhd.

 

សូមស្វាគមន៍មកកាន់ iflix!

គោលនយោបាយឯកជនភាពនេះពន្យល់ប្រាប់អំពី ពេលណា វិធីណា និង ហេតុអ្វី ដែលព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នកត្រូវបានប្រើប្រាស់ពាក់ព័ន្ធនឹងការភ្ជាប់ទំនាក់ទំនងជាមួយ iflix (“សេវាកម្ម”) និង ចែងអំពីជម្រើស និង សិទ្ធិរបស់លោកអ្នកទាក់ទងនឹងព័ត៌មានទាំងនោះ ។ សូមធ្វើការអានដោយយកចិត្តទុកដាក់ វាមានសារៈប្រយោជន័ ដែលលោកអ្នកត្រូវយល់ដឹងអំពីវិធីដែរយើងខ្ញុំទទួលបាន និង ប្រើប្រាស់ព័ត៌មានរបស់លោកអ្នក និង វិធីសាស្រ្ត ដែលយើងខ្ញុំប្រើប្រាស់ក្នុងការគ្រប់គ្រង ។

ប្រសិនបើលោកអ្នកពុំយល់ព្រមឯកភាព ចំពោះការប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួនតាមវិធីដូចមានចែងក្នុងគោលនយោបាយឯកជនភាពនេះ សូមមេត្តាកុំផ្តល់ព័ត៌មានរបស់លោកអ្នកនៅពេលដែលមានការស្នើសុំ និង បញ្ឈប់ការប្រើប្រាស់សេវាកម្ម ។ តាមរយៈការប្រើប្រាស់សេវាកម្មរបស់យើងខ្ញុំ លោកអ្នកត្រូវបានសន្មត់ថាបានយល់ព្រមឯកភាពចំពោះវិធាននានារបស់យើងខ្ញុំ ពាក់ព័ន្ធនឹងព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក ដូចមានចែងក្នុងគោលនយោបាយឯកជនភាពនេះ ។

 

នៅក្នុងគោលនយោបាយឯកជនភាពនេះ ពាក្យ “យើងខ្ញុំ” “របស់យើងខ្ញុំ” ឬ “យើង” សំដៅទៅ ក្រុមហ៊ុន Image Future Malaysia Sdn. Bhd. ក្រុមហ៊ុនម៉ាឡេស៊ីដែលមានទីស្នាក់ការស្ថិតនៅ Level 19-1, Menara Milenium, Jalan Damanlela, Pusat Bandar Damansara, 50490 Kuala Lumpur W.P. Kuala Lumpur, Malaysia.។ ក្រុមហ៊ុន Image Future Malaysia Sdn. Bhd. គឺជាសមាជិកនៃសាជីវកម្មគ្រុប Tencent ។

សូមមេត្តាទំនាក់ទំនងមកយើងខ្ញុំ ប្រសិនបើលោកអ្នកមានសំណួរណាមួយ ឬ ការព្រួយបារម្មអំពីការប្រើប្រាស់ ព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក នៅគ្រប់ពេលវេលា តាមរយៈអ៊ីម៉ែល privacy@iflix.com

១. ប្រភេទនៃព័ត៌មានផ្ទាល់ខ្លួនដែលយើងខ្ញុំប្រើប្រាស់

ផ្នែកនេះចែងអំពីប្រភេទផ្សេងៗគ្នានៃព័ត៌មានផ្ទាល់ខ្លួន ដែរយើងខ្ញុំទទួលបាន និង វិធីសាស្រ្តដែលទទួលព័ត៌មានពីលោកអ្នក ។ ប្រសិនបើលោកអ្នកមានបំណងចង់ដឹងបន្ថែមទៀតអំពីប្រភេទជាក់លាក់នៃទិន្នន័យ និង របៀបដែលយើងខ្ញុំប្រើប្រាស់ទិន្នន័យទាំងនោះ សូមពិនិត្យមើលផ្នែកដែលមានចំណងជើងថា “របៀបដែលយើងខ្ញុំប្រើប្រាស់ព័ត៌​មានផ្ទាល់ខ្លួនរបស់លោកអ្នក” ដូចខាងក្រោម។

ផ្នែកខាងក្រោមនេះ គឺជាសេចក្តីសង្ខេបកម្រិតខ្ពស់អំពីប្រភេទនៃព័ត៌មានផ្ទាល់ខ្លួន ដែលយើងខ្ញុំប្រើប្រាស់៖

១. ព័ត៌មានដែលលោកអ្នកផ្តល់មកយើងខ្ញុំ (ដោយផ្ទាល់ ឬ ប្រយោល តាមភាគីទី៣)

  • ព័ត៌មានចុះបញ្ជីគណនីៈ លោកអ្នកផ្តល់ឲ្យយើងខ្ញុំនូវព័ត៌មានអំពីលោកអ្នក នៅពេលដែលលោកអ្នក បង្កើតគណនី ដោយចុះបញ្ជី ដើម្បីប្រើប្រាស់សេវាកម្ម រួមមានឈ្មោះ អាសយដ្ឋានអ៊ីម៉ែល លេខទូរស័ព្ទ រូបភាពគណនី ភេទ ថ្ងៃខែឆ្នាំកំណើត និង ព័ត៌មានដើម្បីចូលគណនីពិស្តារ ។ ប្រសិនបើលោកអ្នកជ្រើសរើសវិធីក្នុងការចុះឈ្មោះបើកគណនី ដើម្បីប្រើប្រាស់សេវាកម្មតាមរយៈការប្រើប្រាស់គណនីហ្វេសបុក ព័ត៌មាននៅក្នុងគណនីបណ្តាញទំនាក់ទំនងសង្គម​ រួមមានឈ្មោះគណនី រូបភាពគណនី ភេទ និង ថ្ងៃខែឆ្នាំកំណើត ។
  • ព័ត៌មានមតិយោបល់តប និង ការគាំទ្រអតិថិជនៈ ព័ត៌មានពាក់ព័ន្ធ ដែលលោកអ្នកបានផ្តល់មកយើងខ្ញុំ ដោយស្ម័គចិត្ត នៅពេលដែលលោកអ្នកធ្វើការទំនាក់ទំនងជាមួយសេវាកម្មអតិថិជនរបស់យើងខ្ញុំ ដូចជានៅពេលលោកអ្នកផ្តល់មតិយោបល់ ឬ អនុសាសន៍ ដែលជ្រើសរើសនៅក្នុងផ្នែកកំណត់យក (Setting) នៅលើគេហទំព័រនៃសេវាកម្ម ឬ ផ្សេងពីនេះ ផ្តល់ព័ត៌មានទាំងនោះមកយើងខ្ញុំតាមរយៈសេវាកម្ម ។
  • ព័ត៌មានអំពីការស្ទាប់ស្ទង់មតិៈ នៅពេលដែលលោកអ្នកចូលរួមនៅក្នុងការស្ទាបស្ទង់មតិ ឬ កម្មវិធីទីផ្សារ (នៅក្នុងករណីនេះ យើងខ្ញុំនឹងប្រើប្រាស់ព័ត៌មានដែលលោកអ្នកបានផ្តល់មកយើងខ្ញុំ ជាផ្នែកមួយនៃការស្ទាបស្ទង់មតិ ឬ កម្មវិធីទីផ្សារ រួមទាំងអាសយដ្ឋានអ៊ីម៉ែល ថ្ងៃខែឆ្នាំកំណើត ភេទ និង ព័ត៌មានអំពីគណនីហ្វេសបុករបស់លោកអ្នក រួមទាំងឈ្មោះគណនី រូបភាពគណនី ភេទ និង ថ្ងៃខែឆ្នាំកំណើត ដែលលោកអ្នកជ្រើសរើស ដើម្បីចូលទៅគណនីតាមរយៈគណនីហ្វេសបុក ។

២. ព័ត៌មានអំពីលោកអ្នកដែលត្រូវបានបង្កើតឡើងតាមរយៈការប្រើប្រាស់សេវាកម្ម

យើងខ្ញុំប្រមូលប្រមូលព័ត៌មានពីលោកអ្នកដោយស្វ័យប្រវត្តិ នៅពេលលោកអ្នកប្រើប្រាស់សេវាកម្ម មានដូចជា៖

  • អាស័យដ្ឋានអេឡិចត្រូនិក (IP Address) ព័ត៌មានស្តីពីឧបករណ៍ និង លេខសំគាល់អត្តសញ្ញាណសម្រាប់ប្រើប្រាស់ (Open ID) រួមបញ្ចូលទាំងលេខសំគាល់អត្តសញ្ញាណឧបករណ៍ ឧបករណ៍ដែលលោកអ្នកប្រើប្រាស់ដើម្បីទទួលបានសេវាកម្ម (ឧទាហរណ៍ កុំព្យូទ័រ ប្រព័ន្ធហ្គេម ទូរទស្សន៍វ័យឆ្លាត ឧបករណ៍ទូរស័ព្ទចល័ត ផ្សេងៗទៀត) ព្រមទាំងប្រភេទ និងការកំណត់រចនាសម្ព័ន្ធ (Configuration) និង ព័ត៌មានសម្រាប់ទំនាក់ទំនង ។
  • ព័ត៌មានអំពីការប្រើប្រាស់សេវាកម្មរបស់លោកអ្នក ដូចជាចំនួនស្ថិតិនៃការចូលមើលគេហទំព័រ អាសយដ្ឋានដែលចូលទៅមើល (Referral URLs) និង ទិន្នន័យនៃការផ្សាយពាណិជ្ជកម្ម ។
  • កំណត់ត្រានៃអ្នកប្រើប្រាស់ និង ព័ត៌មានស្តីពីដំណើរការកំណត់ត្រា (ឧទាហរណ៍ កំណត់ត្រានៃព័ត៌មាន ទាក់ទងនឹងរាល់សកម្មភាពដែលលោកអ្នកបានធ្វើ នៅពេលចូលទៅប្រើប្រាស់សេវាកម្ម) ។
  • រាល់ពេលដែលលោកអ្នកប្រាស្រ័យទាក់ទងជាមួយយើងខ្ញុំ ឧទាហរណ៍ ប្រសិនបើលោកអ្នកទាក់ទងមកក្រុមសេវាគាំទ្រអតិថិជន យើងខ្ញុំនឹងប្រមូលព័ត៌មានរួមមានឈ្មោះ កាលបរិច្ឆេទ និង ពេលវេលាដែលលោកអ្នកទាក់ទងមកក្រុមសេវាគាំទ្រអតិថិជន ការសន្ទនាជាមួយក្រុមសេវាគាំទ្រអតិថិជន លេខទូរស័ព្ទរបស់លោកអ្នក (ប្រសិនបើលោកអ្នកប្រើប្រាស់ទូរស័ព្ទដើម្បីខលចូល) លេខអត្តសញ្ញាណសម្រាប់ប្រើប្រាស់ (Open ID) លេខអត្តសញ្ញាណសំគាល់ឧបករណ៍ (Device ID) កម្រិតនៃកម្មវិធី (Application Version) កម្រិតថ្ម កំលាំង WIFI (Wifi Strength) បរិមាណទំហំផ្ទុកដែលនៅសល់របស់ឧបករណ៍ កម្រិតប្រព័ន្ធប្រតិបត្តិការ iOS ផ្លាត់ហ្វម (Platform) និង ប្រភេទនៃប្រព័ន្ធ សេវាទូរស័ព្ទ លេខកូដប្រទេស ព្រមទាំងព័ត៌មានពិស្តារនៃការដំណើរការ និងកំហុស (Ticket and error) ។ លោកអ្នកក៏មានជម្រើសក្នុងការផ្តល់អាស័យដ្ឋានអេឡិចត្រូនិច (email address) និង រូបភាពដើម្បីបង្ហាញអំពីបញ្ហាកំហុសផងដែរ ។
  • ប្រវត្តិនៃការស្វែងរករបស់លោកអ្នកនៅលើiflix រួមទាំងព័ត៌មានដែលលោកអ្នកជ្រើសរើស ប្រភេទវីដេអូដែលលោកអ្នកបានមើល និង មើលខ្លះនៅលើiflix។
  • ប្រសិនបើលោកអ្នកចុចនៅលើតំណភ្ជាប់ដែរផ្សព្វផ្សាយពាណិជ្ជកម្មស្តីពីសេវាកម្ម យើងខ្ញុំនឹងរក្សាទុកលេខកូដផ្សាយពាណិជ្ជកម្មនោះ និង ទិន្នន័យនៃការវិភាគទីផ្សារ (ឧទាហរណ៍ លេខអត្តសញ្ញាណសំគាល់ឧបករណ៍ ទិន្នន័យដែលមានទំនាក់ទំនង និង ពាក្យគន្លឹះដែលប្រើប្រាស់ដើម្បីស្វែងរក) រួមទាំងគណនីរបស់លោកអ្នក ។
  • ប្រសិនបើលោកអ្នកជ្រើសរើសការប្រើប្រាស់ដោយបង់សេវា ចំពោះសេវាកម្ម យើងខ្ញុំនឹងប្រមូលព័ត៌មានស្តីពីប្រតិបត្តិការ ដើម្បីសម្របសម្រួលដល់ការទូទាត់សេវាកម្មនោះ និង ដើម្បីរក្សាទុកកំណត់ត្រានៃប្រតិបត្តិការនោះ (លេខអត្តសញ្ញាណសម្រាប់ប្រើប្រាស់ (Open ID) ថ្លៃ ប្រភេទសេវាដែលជាវ អាស័យដ្ឋានអេឡិចត្រូនិក (IP Address) ព័ត៌មានពិស្តារនៃឧបករណ៍ និង ប្រសិនបើការចុះឈ្មោះប្រើប្រាស់នោះធ្វើឡើងតាមគេហទំព័រ រួមបញ្ចូលទាំងអាស័យដ្ឋានអ៊ីម៉ែល) ។ និង
  • នៅពេលលោកអ្នកប្រើប្រាស់សេវាកម្ម មុខងារសុវត្ថិភាពរបស់យើងខ្ញុំនឹងប្រមូល (បន្ថែមលើប្រភេទ ទិន្នន័យដូចបានរៀបរាប់ខាងលើ) ព័ត៌មានអំពីឧបករណ៍ ដោយរួមបញ្ចូលទាំងបញ្ជីកម្មវិធីហេគ(Hack Software) ដែលបានតម្លើង ម៉ាក និង ម៉ូឌែលឧបករណ៍ បរិមាណទំហំផ្ទុកដែលនៅសល់នៅលើឧបករណ៍ និង ព័ត៌មានអំពីតំណភ្ជាប់អ៊ីនធើណេត ដោយរួមទាំងប្រភេទ (Wifi/4G/3G) ។

យើងខ្ញុំមិនប្រមូលព័ត៌មានទាក់ទងនឹងប័ណ្ណឥណទានរបស់លោកអ្នកនោះទេ (រួមមានឈ្មោះ លេខប័ណ្ណឥណទាន កាលបរិច្ឆេទហួសកំណត់ អាស័យដ្ឋាន) ដែលនឹងត្រូវប្រមូលដោយភាគីទី៣ ដែលដំណើរការការទូទាត់ជំនួសវិញ (ឧទាហរណ៍ ប្រសិនបើលោកអ្នកជ្រើសរើសក្នុងការប្រើប្រាស់សេវាកម្មតាមរយៈកម្មវិធីតំម្លើងលើឧបករណ៍ (In-App Purchase)។

កម្មវិធីCookie

យើងខ្ញុំប្រើប្រាស់កម្មវិធី Cookie និងបច្ចេកវិទ្យាប្រហាក់ប្រហែល (ឧទាហរណ៍ Web beacons, log files, scripts, eTags)(ហៅកាត់ខ្លីថា “Cookie”) ដើម្បីជួយធ្វើឲ្យកាន់តែប្រសើរឡើងដល់ការប្រើប្រាស់សេវាកម្មរបស់លោក   អ្នក ។ កម្មវិធី Cookie គឺឯកសារតូចៗ ដែលរក្សាទុកនៅក្នុងឧបករណ៍របស់លោកអ្នក ដើម្បីអនុញ្ញាតដល់យើងខ្ញុំ ផ្តល់ជូននូវប្រភេទសេវាកម្ម និងមុខងារជាក់លាក់មួយចំនួនជូនដល់លោកអ្នក ។

សម្រាប់ព័ត៌មានបន្ថែមអំពីគោលនយោបាយ Cookie សូមចុចតំណភ្ជាប់នេះ

កុមារ ឬ អនីតិជន

កុមារ ឬ អនីតិជនមិនត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់សេវាកម្មនេះ ទោះបីក្នុងគោលបំណងណាក៏ដោយ លើកលែងតែមានការយល់ព្រមឯកភាពពីមាតាបិតា ឬ អាណាព្យាបាល (ក្នុងករណីដែលមានជម្រើសបែបនេះ នៅក្នុងប្រទេសរបស់លោកអ្នក)។

ពាក្យកុមារ ឬអនីតិជន យើងខ្ញុំសំដៅទៅលើអាយុក្រោម១៨ឆ្នាំ ឬ អាយុផ្សេងទៀត នៅក្នុងករណីដែលប្រទេសណាមួយមានកំណត់អាយុអប្បបរមា សម្រាប់ការប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួន ផ្សេងពីនេះ ។ សម្រាប់អ្នកប្រើប្រាស់ ដែលស្ថិតនៅក្នុងប្រទេសជាក់លាក់ ដែលមានកំណត់អាយុអប្បបរមាដូចមានក្នុងបញ្ជីខាងក្រោមនេះ ។

ប្រទេសដែលអ្នកប្រើប្រាស់ស្ថិតនៅអាយុអប្បបរមារបស់អ្នកប្រើប្រាស់
ឥណ្ឌូនេស៊ី២១
ម៉ាឡេស៊ី១៨
ហ្វីលីពីន១៨
សឹង្ហបូរី១៨
ថៃ២០
វៀតណាម១៦

ប្រសិនបើលោកអ្នកជឿជាក់ថា យើងខ្ញុំមានព័ត៌មានផ្ទាល់ខ្លួនរបស់កុមារ ដែលស្ថិតក្នុងក្រុមអាយុទាំងនេះ ដោយមិនមានការយល់ព្រមឯកភាពពីមាតាបិតា/អាណាព្យាបាល ឬ ប្រសិនបើលោកអ្នកគឺជាមាតាបិតា ឬ អាណាព្យាបាលរបស់អ្នកប្រើប្រាស់ ហើយមានបំណងចង់លុបចោលការយល់ព្រមឯកភាព សូមមេត្តាទាក់ទងមកកាន់យើងខ្ញុំតាមរយៈ  privacy@iflix.com​ ហើយយើងខ្ញុំនឹងលុបចេញនូវព័ត៌មាននោះ។

២.       វិធីដែលយើងខ្ញុំប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក

ផ្នែកនេះចែងពិស្តារអំពីប្រភេទ និងមូលហេតុនៃព័ត៌មានផ្ទាល់ខ្លួន ដែលយើងខ្ញុំបានប្រមូលពីលោកអ្នក។

ព័ត៌មានផ្ទាល់ខ្លួនគោលបំណងនៃការប្រើប្រាស់
ប្រសិនបើលោកអ្នកជ្រើសរើសក្នុងការចុះឈ្មោះ​បង្កើតគណនីថ្មី៖ ឈ្មោះ អាស័យដ្ឋានអ៊ីម៉ែល លេខ​ទូរស័ព្ទ រូបនៅក្នុងគណនី ភេទ ថ្ងៃខែឆ្នាំកំណើត និង ព័ត៌មានពិស្តារអំពីការចូលប្រើប្រាស់ (log in)យើងខ្ញុំប្រើប្រាស់ព័ត៌មានទាំងនេះ ដើម្បីបង្កើតគណនី លោកអ្នកដើម្បីប្រើប្រាស់សេវាកម្ម ស្របតាមការស្នើសុំ និងផ្ទៀងផ្ទាត់ព្រមទាំងត្រួតពិនិត្យសុវត្ថិភាព។
ប្រសិនបើលោកអ្នកជ្រើសរើសក្នុងការចុះឈ្មោះ តាមរយៈគណនីហ្វេសបុក៖ ព័ត៌មានដែលទទួលពីគណនីហ្វេសបុក រួមទាំងឈ្មោះគណនី រូបនៅក្នុងគណនី ភេទ និង ថ្ងៃខែឆ្នាំកំណើតយើងខ្ញុំប្រើប្រាស់ព័ត៌មានទាំងនេះ ដើម្បីបង្កើតគណនី លោកអ្នកដើម្បីប្រើប្រាស់សេវាកម្ម ស្របតាមការស្នើសុំ
ព័ត៌មានពីសេវាគាំទ្រអតិថិជន និងមតិយោបល់៖ ព័ត៌មានទាក់ទងដែលលោកអ្នកបានផ្តល់ដោយស្មគ្រចិត្តមកយើងខ្ញុំ នៅពេលលោកអ្នកទាក់ទងមកកាន់​សេវាគាំទ្រអតិថិជនរបស់យើងខ្ញុំ នៅពេលលោកអ្នក ផ្តល់មតិយោបល់ចំពោះយើងខ្ញុំ ឬ អនុសាសន៍ កំណត់ជ្រើសរើសនៅក្នុងផ្នែកការកំណត់ “setting” នៅក្នុងគេហទំព័រ ឬ ព័ត៌មានដទៃផ្សេងទៀតដែលលោកអ្នកបានផ្តល់មកយើងខ្ញុំតាមរយៈការប្រើប្រាស់​សេវាកម្មយើងខ្ញុំប្រើប្រាស់ព័ត៌មានទាំងនេះដើម្បីផ្តល់៖

·       ដំណោះស្រាយបញ្ហា ដូចជាឆ្លើយតប និង បង្ការការកើតមានបញ្ហាបច្ចេកទេស និងកំហុស (bug) និង/ឬ

·       គ្រប់គ្រងសេវាគាំទ្រអតិថិជនដែលផ្តល់ជូនលោកអ្នក

ព័ត៌មានអំពីការស្ទង់មតិ៖ ព័ត៌មានទាំងឡាយដែលលោកអ្នកបានផ្តល់មកយើងខ្ញុំ ជាផ្នែកមួយនៃការធ្វើស្ទាបស្ទង់មតិ ឬ កម្មវិធីទីផ្សារប្រសិនបើលោកអ្នកយល់ព្រមឯកភាពចូលរួមក្នុងការស្ទាបស្ទង់មតិ ឬ កម្មវិធីទីផ្សារ ដែលដំណើរការ​ដោយយើងខ្ញុំ យើងខ្ញុំនឹងប្រើ​ប្រាស់ព័ត៌មានទាំងនេះ ដើម្បីពង្រឹងគុណភាពសេវាកម្ម​។
លេខអត្តសញ្ញាណសម្រាប់ប្រើប្រាស់ (Open ID)      យើងខ្ញុំប្រើប្រាស់ព័ត៌មានទាំងនេះ ដើម្បីរក្សាទុកទិន្នន័យសេវាកម្មជាមួយគណនីរបស់លោកអ្នក។
អាស័យដ្ឋានអេឡិចត្រូនិក (IP Address)យើងខ្ញុំប្រើប្រាស់ព័ត៌មានទាំងនេះ ដើម្បីអនុញ្ញាតឲ្យ​លោកអ្នកភ្ជាប់ជាមួយប្រព័ន្ធម៉ាស៊ីនបម្រើ (Server) របស់យើងខ្ញុំ ។
ព័ត៌មានអំពីឧបករណ៍៖ លេខអត្តសញ្ញាណសម្គាល់ឧបករណ៍ ដែលលោកអ្នកប្រើប្រាស់ដើម្បីទទួលបាន​សេវាកម្ម (ឧទាហរណ៍ កុំព្យូទ័រ ប្រព័ន្ធហ្គេម ទូរទស្សន៍វ័យឆ្លាត ឧបករណ៍ទូរស័ព្ទចល័ត ផ្សេងៗទៀត) រួមទាំងប្រភេទ និង ការកំណត់រចនាសម្ព័ន្ធ (Configuration) និង ព័ត៌មានសម្រាប់ទំនាក់ទំនងយើងខ្ញុំប្រើប្រាស់ព័ត៌មានទាំងនេះ ដើម្បី៖

·        ពង្រឹងគុណភាពសេវាកម្មរបស់យើងខ្ញុំ ដោយរួមទាំង មុខងារនានានៃសេវាកម្មរបស់យើងខ្ញុំ

·        សុវត្ថិភាព និង ការផ្ទៀងផ្ទាត់

·        កំណត់ និង ដោះស្រាយបញ្ហាកំហុស (bug) និង វាយតំលៃមុខងារហ្គេម ដើម្បីអាចប្រើប្រាស់បានកាន់តែប្រសើរឡើង

ព័ត៌មានទាក់ទងនឹងការប្រើប្រាស់សេវាកម្មរបស់លោកអ្នក ដូចជាស្ថិតិនៃការចូលមើលគេហទំព័រ អាសយដ្ឋានដែលចូលទៅមើល (Referral URLs) និង ទិន្នន័យនៃការផ្សាយពាណិជ្ជកម្ម(ad data)យើងខ្ញុំប្រើប្រាស់ព័ត៌មានទាំងនេះដើម្បី៖

·        ពង្រឹងសុក្រឹត្យភាពនៃការផ្សព្វផ្សាយពាណិជ្ជកម្ម និង ការផ្តល់សេវាកម្ម

·        បង្កើនប្រសិទ្ធិភាពនៃការផ្តល់ជូនជម្រើសដល់លោកអ្នក និង

·        បណ្តុះបណ្តាលការប្រើប្រាស់អាល់ហ្គូរីម(Algorithm)  ដើម្បីធានាការណែនាំមាតិកា ដែលលោកអ្នកមាន​ចំណាប់អារម្មណ៍ចង់ឃើញ

កំណត់ត្រាអ្នកប្រើប្រាស់ និង ដំណើរការកំណត់ត្រា ព័ត៌មាន៖ ព័ត៌មានស្តីពីកំណត់ត្រានៃសកម្មភាពទាំង អស់ដែលលោកអ្នកអនុវត្ត ក្នុងអំឡុងពេលប្រើប្រាស់​សេវាកម្មយើងខ្ញុំប្រើប្រាស់ព័ត៌មានទាំងនេះដើម្បី៖

·        ផ្ទៀងផ្ទាត់ស្ថានភាពនៃការចុះឈ្មោះប្រើប្រាស់

·        បច្ចុប្បន្នកម្មប្រវត្តិនៃការប្រើប្រាស់គណនីមួយនៅលើឧបករណ៍ច្រើន

·        ផ្តល់ជូនលោកអ្នកនូវអនុសាសន៍តាមការកំណត់ ចំពោះសេវាកម្ម

·        បង្កើនសង្គតិភាពនៃការផ្សព្វផ្សាយពាណិជ្ជកម្ម និង​ការផ្តល់សេវាកម្ម និង

·        បណ្តុះបណ្តាលការប្រើប្រាស់អាល់ហ្គូរីម(Algorithm)  ដើម្បីធានាការណែនាំមាតិកា ដែលលោកអ្នកមាន​ចំណាប់អារម្មណ៍ចង់ឃើញ

ព័ត៌មានកំណត់ត្រាការគាំទ្រអតិថិជន៖ ឈ្មោះ កាលបរិច្ឆេទ និងពេលវេលានៃការទាក់ទងមកសេវាគាំទ្រ អតិថិជន ការសន្ទនាជាមួយក្រុមសេវាគាំទ្រអតិថិជន លេខទូរស័ព្ទរបស់លោកអ្នក (ប្រសិនបើលោកអ្នកប្រើប្រាស់ទូរស័ព្ទដើម្បីខលចូល) លេខអត្តសញ្ញាណសម្រាប់ប្រើប្រាស់ (Open ID) លេខអត្តសញ្ញាណសំគាល់ឧបករណ៍ (Device ID) កម្រិតនៃកម្មវិធី (Application Version) កម្រិតថ្ម កំលាំង WIFI (Wifi Strength) បរិមាណទំហំផ្ទុកដែលនៅសល់របស់ឧបករណ៍ កម្រិតប្រព័ន្ធប្រតិបត្តិការ iOS ផ្លាត់ហ្វម (Platform) និង ប្រភេទនៃប្រព័ន្ធ សេវាទូរស័ព្ទ លេខកូដប្រទេស ព្រមទាំងព័ត៌មានពិស្តារនៃការដំណើរការ និងកំហុស (Ticket and error)  អាស័យដ្ឋានអេឡិចត្រូនិច (email address) និង រូបភាព(ប្រសិនបើលោកអ្នកផ្តល់មកដើម្បីបង្ហាញអំពីបញ្ហាកំហុស)យើងខ្ញុំប្រើប្រាស់ព័ត៌មានទាំងនេះដើម្បីផ្តល់៖

·        ដំណោះស្រាយបញ្ហា ដូចជាឆ្លើយតប និង បង្ការការកើតមានបញ្ហាបច្ចេកទេស និងកំហុស (bug) និង/ឬ

·        គ្រប់គ្រងសេវាគាំទ្រអតិថិជនដែលផ្តល់ជូនលោកអ្នក

ព័ត៌មានអំពីការស្វែងរក៖ ការស្វែងរករបស់លោកអ្នកតាម iflix រួមទាំងមាតិកាដែលលោកអ្នកបានជ្រើស​រើស វីដេអូដែលលោកអ្នកបានមើល និង នឹងមើលតាម iflix ។យើងខ្ញុំប្រើប្រាស់ព័ត៌មានទាំងនេះ ដើម្បីពង្រឹងគុណភាពសេវាកម្មរបស់យើងខ្ញុំ ដោយរួមទាំង មុខងារនានានៃសេវាកម្មរបស់យើងខ្ញុំ

 

លេខអត្តសញ្ញាណនៃការផ្សព្វផ្សាយពាណិជ្ជកម្ម និង ទិន្នន័យនៃការវិភាគទីផ្សារ (ឧទាហរណ៍ លេខអត្តសញ្ញាណឧបករណ៍ ទិន្នន័យដែលបានប្រើប្រាស់ និង ពាក្យគន្លឹះដែលបានស្វែងរក)ប្រសិនបើលោកអ្នកចុចនៅលើតំណភ្ជាប់ ឬ ទំនាក់ទំនងជាមួយមាតិកាដែរផ្សព្វផ្សាយពាណិជ្ជកម្មស្តីពីសេវាកម្ម យើងខ្ញុំនឹងរក្សាទុកលេខកូដផ្សាយពាណិជ្ជកម្មនោះ និង ទិន្នន័យនៃការវិភាគទីផ្សារជាក់លាក់ជាមួយគណនីរបស់លោកអ្នក
កំណត់ត្រាប្រតិបត្តិការ៖ (លេខអត្តសញ្ញាណសម្រាប់ប្រើប្រាស់ (Open ID) ថ្លៃ ប្រភេទសេវាដែលបានជាវ     អាស័យដ្ឋានអេឡិចត្រូនិក (IP Address) ព័ត៌មានពិស្តារនៃឧបករណ៍ និង (ប្រសិនបើការចុះឈ្មោះប្រើប្រាស់នោះធ្វើឡើងតាមគេហទំព័រ)        អាស័យដ្ឋានអ៊ីម៉ែលយើងខ្ញុំប្រើប្រាស់ព័ត៌មានទាំងនេះ ដើម្បីសម្របសម្រួលដល់ការទូទាត់សេវាកម្មនោះ និង ដើម្បីរក្សាទុកកំណត់ត្រានៃប្រតិបត្តិការនោះ
ព័ត៌មានទាក់ទងនឹងសន្តិសុខ៖ បញ្ជីនៃកម្មវិធី កំណត់ត្រាការជ្រើសរើសប្រព័ន្ធប្រតិបត្តិការ ព័ត៌មានឧបករណ៍ប្រើប្រាស់ដោយរួមទាំងម៉ាកទូរស័ព្ទចល័ត ម៉ូដែល រចនាសម្ព័ន្ធ CPU ម៉ូដែល CPU កម្រិត kernel គុណភាពបង្ហាញរូបភាព (Resolution)យើងខ្ញុំប្រើប្រាស់ព័ត៌មានទាំងនេះដើម្បី៖

·        ផ្តល់ជូននូវបរិយាកាសសមភាព

·        ដោះស្រាយបញ្ហាកំហុស (crashes) និង ពង្រឹងភាពត្រូវគ្នា ឬ ស្របគ្នា (compatibility)

៣. វិធីដែលយើងខ្ញុំរក្សាទុក និងចែករំលែកព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក

ក្រុមហ៊ុន Tencent គ្រុបមានប្រតិបត្តិការនៅជុំវិញពិភពលោក ។​ ស្របតាមកិច្ចសន្យារវាងលោកអ្នក និងយើងខ្ញុំ ក្នុងការផ្តល់ជូនសេវាកម្ម ព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នកនឹងត្រូវបានដំណើរការនៅម៉ាស៊ីនបម្រើ (Server) ដែលអាចមិនស្ថិតនៅកន្លែងដែលលោកអ្នកស្នាក់នៅ ។​ ទោះបីជាម៉ាស៊ីនបម្រើ (Server) របស់យើងខ្ញុំស្ថិតនៅកន្លែងណាក៏ដោយ យើងខ្ញុំមានវិធានការសមស្របដើម្បីការពារសិទ្ធិរបស់លោកអ្នកស្របតាមគោលនយោបាយនេះ។ ម៉ាស៊ីនបម្រើ (Server) របស់យើងខ្ញស្ថិតនៅប្រទេសសឹង្ហបុរី ។

បន្ថែមពីនេះ ក្រុមការងារគាំទ្រ វិស្វករ និង ផ្សេងៗទៀត មានទីតាំងស្ថិតនៅជុំវិញពិភពលោក (រួមទាំងទីក្រុងហុងកុង និង PRC) ហើយពួកគេអាចមានលទ្ធភាពចូលពិនិត្យមើលព័ត៌មានរបស់លោកអ្នកបាន។

នៅក្នុងតែករណីចាំបាច់ យើងខ្ញុំនឹងចែករំលែកព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នកជាមួយភាគីទី៣ ។ ករណីទាំងនោះមានដូចខាងក្រោម៖

  • ភាគីទី៣ ដែលផ្តល់សេវាគាំទ្រដល់សេវាកម្ម ដោយរួមបញ្ចូលទាំង (១) បុគ្គលិកគាំទ្រ iflix ដែលជួយក្នុងការផ្តល់សេវាកម្មដល់លោកអ្នក (២) ដៃគូទីផ្សារ ដែលអាចផ្តល់ការផ្សព្វផ្សាយទីផ្សារដល់លោកអ្នក ក្នុងអំឡុងពេលប្រើប្រាស់សេវាកម្ម (៣) អ្នកផ្តល់សេវាកម្ម ដែលជួយក្នុងការធ្វើសកម្មភាពទីផ្សារ ផ្សព្វផ្សាយពាណិជ្ជកម្ម គមនាគមន៍ ផ្ញើសារ ហេដ្ឋារចនាសម្ព័ន្ធ និងសេវាកម្មបច្ចេកវិទ្យាព័ត៌មាន​ ដើម្បីលោកអ្នកជ្រើសរើស និង ប្រើប្រាស់សេវាកម្មបានល្អប្រសើរឡើង ផ្តល់សេវាកម្មគាំទ្រអតិថិជន និង គ្រប់គ្រងការស្ទាបស្ទង់មតិលើអតិថិជន (៤) កម្មវិធី Apple Pay និង កម្មវិធី Google Pay ដែលជាអ្នកដំណើរការទូទាត់របស់យើងខ្ញុំ ដើម្បីធ្វើការទូទាត់ ព្រមទាំងបង្ការ និង កម្រិតនៃការក្លែងបន្លំពាក់ព័ន្ធទៅនឹងវិធីសាស្រ្តនៃការទូទាត់របស់លោកអ្នក និង (៥) ក្រុមហ៊ុន AWS ជាអ្នកផ្តល់បច្ចេកវិទ្យាពពក (Cloud Service Provider) សម្រាប់ផ្តល់ជូនលោកអ្នកនូវការរក្សាទុកទិន្នន័យជាមួយបច្ចេកវិទ្យាពពក ការបញ្ជូនរហស្សលិខ (Transcoding) និង​សេវាកម្មផ្សាយ (Streaming) វីដេអូ ដើម្បីគាំទ្រដល់សេវាកម្ម ។ រាល់ ក្រុមហ៊ុនដែលផ្តល់សេវាកម្មមកយើងខ្ញុំ មិនត្រូវបានអនុញ្ញាតឲ្យរក្សាទុក ប្រើប្រាស់ ឬ ចែករំលែកព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក ទោះបីក្នុងគោលបំណងណាមួយក៏ដោយ ក្រៅពីការផ្តល់សេវារបស់ពួកគេមកយើងខ្ញុំ។
  • ក្រុមហ៊ុនដែលស្ថិតនៅក្នុងក្រុមហ៊ុន Tencent គ្រុប ដែលប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក ដើម្បីប្រតិបត្តិការសេវាកម្ម ។ រាល់ក្រុមហ៊ុនទាំងឡាយណាដែលមានទំនាក់ទំនងជាមួយក្រុមហ៊ុនគ្រុប អាចប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក ស្របតាមគោលនយោបាយនេះ ។
  • និយ័តករ អាជ្ញាធរតុលាការ និង ភ្នាក់ងារអនុវត្តច្បាប់ និង ភាគីទី៣ដទៃផ្សេងទៀត ដើម្បីសន្តិសុខ សុវត្ថិភាព​ ឬ ភាពស្របច្បាប់ ។ មានស្ថានភាពមួយចំនួនដែលក្រុមហ៊ុនយើងខ្ញុំត្រូវបានតម្រូវឲ្យចែករំលែក ព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នកទៅអាជ្ញាធរ ដូចជាអនុលោមទៅតាមកាតព្វកិច្ចស្របច្បាប់ ឬ អនុវត្តតាមលក្ខខណ្ឌរបស់យើងខ្ញុំ ឆ្លើយតបនឹងបញ្ហាដែលទាក់ទងទៅនឹងសន្តិសុខ ឬ ការក្លែងបន្លំ ឬ ការពារអ្នកប្រើប្រាស់របស់យើងខ្ញុំ ។ ការចែករំលែកទាំងនេះ អាចត្រូវបានធ្វើឡើងដោយមាន ឬ មិនមានការ​យល់ព្រមពីលោកអ្នក និងដោយមាន ឬ មិនមានការជូនដំណឹង ដើម្បីអនុលោមស្របតាមដំណើរការនីតិវិធីជាធរមាន ដូចជាដីកាកោះ ដីកាតុលាការ ឬ ដីកាឆែកឆេរ ។ យើងខ្ញុំក៏អាចចែករំលែកព័ត៌មានរបស់លោកអ្នកដើម្បី៖
    • អនុវត្តបញ្ញត្តិ និងលក្ខខណ្ឌរបស់យើងខ្ញុំ និងកិច្ចសន្យាដ៏ទៃផ្សេងទៀត ដោយរួមទាំងការសង្កេតអំពីការបំពានណាមួយដែលអាចមាន
    • ស្វែងរក បង្ការ ឬ ផ្សេងពីនេះ ឆ្លើយតបចំពោះបញ្ហាសន្តិសុខ ការកែ្លងបន្លំ ឬ បញ្ហាបច្ចេកទេស ឬ
    • ការពារសិទ្ធិ ឬ ទ្រពសម្បត្តិ ឬ សុវត្ថិភាពរបស់យើងខ្ញុំ អ្នកប្រើប្រាស់ ភាគីទី៣ ឬ សាធារណៈជន តាមការតម្រូវ ឬ ការអនុញ្ញាតដោយច្បាប់ (ការផ្លាស់ប្តូរព័ត៌មានជាមួយក្រុមហ៊ុននិងអង្គភាពផ្សេងដើម្បីការការពារការក្លែងបន្លំ និង កាត់បន្ថយហានិភ័យឥណទាន)។
  • ភាគីទី៣ ដែលអាចទិញយកទាំងស្រុង ឬ ភាគច្រើននៃយើងខ្ញុំ ឬ អាជីវកម្មយើងខ្ញុំ។ យើងក៏អាចចែករំលែកព័ត៌មានលោកអ្នកទៅភាគីទី៣ ប្រសិនបើយើងខ្ញុំ (ក) លក់ ផ្ទេរ រួមបញ្ចូលគ្នា បូកបញ្ចូលគ្នា ឬ រៀបចំឡើងវិញនៃផ្នែកណាមួយនៃអាជីវកម្មរបស់យើងខ្ញុំ ឬ រួមបញ្ចូលគ្នា ទិញយក​ ឬ ប​ង្កើតទៅជាទម្រង់វិនិយោគរួម ជាមួយអាជីវកម្មដទៃផ្សេងណាមួយទៀត ដែលក្នុងករណីនោះ យើងខ្ញុំអាចនឹងធ្វើ​ការចែករំលែកទិន្នន័យរបស់លោកអ្នកទៅកាន់ភាគីដែលអាចទិញ ម្ចាស់កម្មសិទិ្ធថ្មី ឬ ភាគីទី៣ ដែលពាក់ព័ន្ធទៅនឹងការផ្លាស់ប្តូរអាជីវកម្មនេះ ឬ (ខ) លក់ ឬ ផ្ទេរផ្នែកណាមួយនៃទ្រព្យសកម្មរបស់យើងខ្ញុំ ដែលក្នុងករណីនោះ ព័ត៌មានដែលយើងខ្ញុំមានអំពីលោកអក្នអាចត្រូវបានលក់ជាផ្នែកមួយនៃទ្រព្យសកម្មនោះ ព្រមទាំងអាចត្រូវបានផ្ទេរទៅកាន់ភាគីដែលអាចទិញ ម្ចាស់កម្មសិទ្ធិថ្មី ឬ ភាគីទី៣ ដែលពាក់ព័ន្ធនៅក្នុងការលក់ ឬ ផ្ទេរនោះ។

សន្តិសុខនៃព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក

យើងខ្ញុំបានតាំងចិត្តថានឹងរក្សាភាពឯកជន និង​សុចរិតភាពនៃព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក ទោះបីជាវាត្រូវបានរក្សាទុកនៅទីណាក៏ដោយ ។ យើងខ្ញុំមានគោលនយោបាយស្តីពីសន្តិសុខ និង ការប្រើប្រាស់ ដែលកម្រិតចំពោះការប្រើប្រាស់ទៅលើប្រព័ន្ធ និង បច្ចេកវិទ្យារបស់យើងខ្ញុំ ហើយយើងខ្ញុំការពារទិន្នន័យតាមរយៈការប្រើប្រាស់វិធានការការពារបែបបច្ចេកវិទ្យា ដូចជាការបំលែងជារហស្សលិខ (Encryption)។

គួរឲ្យសោកស្តាយ ដែរការបញ្ជូនព័ត៌មានតាមរយៈអ៊ិនធើណេតមិនមានសុវត្ថិភាពទាំងស្រុងនោះទេ ។ ទោះបីជា​យើងខ្ញុំអនុវត្ត និង ប្រើប្រាស់វិធានការសមស្រប ដើម្បីការពារព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក យើងខ្ញុំមិនធានាសន្តិសុខនៃព័ត៌មានដែលបានបញ្ជូនមកយើងខ្ញុំនោះទេ ហេតុដូចនេះ យើងខ្ញុំមិនទទួលខុសត្រូវចំពោះការបញ្ជូនព័ត៌មានមកកាន់យើងខ្ញុំនោះទេ ដែលហានិភ័យនៃការបញ្ជូនជារបស់លោកអ្នក។

៤.        ការរក្សាទុកទិន្នន័យ

យើងខ្ញុំមិនរក្សាទុកទិន្នន័យក្នុងអំឡុងពេលវែងជាតម្រូវការចាំបាច់ លើកលែងតែវាជាលក្ខខណ្ឌតម្រូវដោយ  ច្បាប់ ។ សម្រាប់ព័ត៌មានបន្ថែមពិស្តារអំពីរយៈពេលដែលយើងខ្ញុំរក្សាទុកទិន្នន័យរបស់លោកអ្នក សូមពិនិត្យមើលតារាងដូចមានចែងខាងក្រោម។

ព័ត៌មានផ្ទាល់ខ្លួនគោលនយោបាយរក្សាទុកឯកសារ
ព័ត៌មានស្តីពីការចុះបញ្ជីគណនី

ព័ត៌មានស្តីពីការគាំទ្រអតិថិជន និងមតិយោបល់

ព័ត៌មានស្តីពីការស្ទាបស្ទង់មតិ

ព័ត៌មានស្តីពី IP លេខអត្តសញ្ញាណចូលប្រើប្រាស់ Open ID និង ព័ត៌មានស្តីពីឧបករណ៍

ព័ត៌មានអំពីការប្រើប្រាស់សេវាកម្ម (ឧទាហរណ៍    ស្ថិតិ)

កំណត់ត្រាអ្នកប្រើប្រាស់ និង ព័ត៌មានអំពីការប្រើប្រាស់កំណត់ត្រា

ព័ត៌មានស្តីពីកំណត់សេវាគាំទ្រអតិថិជន

ព័ត៌មានអំពីប្រវត្តិនៃការស្វែងរក

លេខអត្តសញ្ញាណនៃការផ្សព្វផ្សាយពាណិជ្ជកម្ម និង ទិន្នន័យនៃការវិភាគការផ្សព្វផ្សាយពាណិជ្ជកម្ម

កំណត់ត្រាប្រតិបត្តិការ

ព័ត៌មានដែលទាក់ទងនឹងសន្តិសុខ

រក្សាទុកសម្រាប់រយៈពេលនៃការប្រើប្រាស់ Iflix របស់លោកអ្នក
កម្មវិធី Cookieរក្សាទុកស្របតាមគោលនយោបាយកកម្មវិធី Cookie

ប្រសិនបើយើងខ្ញុំមានតម្រូវការរក្សាទុកព័ត៌មាន របស់លោកអ្នកលើសពីពេលវេលាដូចបានកំណត់ខាងលើ ឧទាហរណ៍ដើម្បីអនុលោមតាមច្បាប់ជាធរមាន យើងខ្ញុំនឹងរក្សាទុកដោយឡែកពីគ្នាពីព័ត៌មានផ្ទាល់ខ្លួន ។

៥. សិទ្ធិរបស់លោកអ្នក

ច្បាប់នៃយុត្តាធិការខ្លះផ្តល់សិទ្ធិជាក់លាក់ដល់អ្នកប្រើប្រាស់សេវាកម្ម ដូចមានចែងក្នុងផ្នែកខាងក្រោម

លោកអ្នកមានសិទ្ធិជាក់លាក់ទាក់ទងនឹងព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក ដែលយើងខ្ញុំមាន អាស្រ័យទៅតាមទីកន្លែងដែលោកអ្នកស្ថិតនៅ ។ សិទ្ធិមួយចំនួនអនុវត្តនៅក្នុងកាលៈទេសៈជាក់លាក់តែប៉ុណ្ណោះ ។ ដើម្បីអនុវត្តសិទ្ធិណាមួយរបស់លោកអ្នក សូមមេត្តាទាក់ទងមកកាន់យើងខ្ញុំ តាមរយៈ  privacy@iflix.com

 

ការប្រកាសព័ត៌មាន

នៅពេលណាមួយនាអនាគត យើងខ្ញុំអាចផ្ញើជូនលោកអ្នកនូវសេចក្តីប្រកាសព័ត៌មាន នៅដែលយើងខ្ញុំយល់ឃើញថាមានការចាំបាច់ (ឧទាហរណ៍ នៅពេលដែលយើងខ្ញុំផ្អាកជាបណ្តោះអាសន្ននូវការផ្តល់ជូនសេវាកម្ម ដើម្បីជួសជុលថែរក្សា ឬ ទំនាក់ទំនងអំពីបញ្ហាសន្តិសុខ ឬ ឯកជនភាព ឬ រដ្ឋបាល) ។ លោកអ្នកមិនអាចជ្រើស​រើសនៅដោយឡែក មិនទទួលសេវាដែលទាក់ទងនឹងការប្រកាសព័ត៌មានទាំងនេះបាននោះទេ ដោយសារវាមិនមែនជាលក្ខណៈការផ្សាយពាណិជ្ជកម្ម។

ការផ្សព្វផ្សាយពាណិជ្ជកម្ម

លោកអ្នកអាចជ្រើសរើសឈប់ទទួលយកការផ្សព្វផ្សាយពាណិជ្ជជាក់លាក់ ឬ កម្មវិធីប្រូមូសិនពីយើងខ្ញុំ នៅពេលប្រើប្រាស់សេវាកម្មដោយចុចលើតំណរភ្ជាប់នេះ [តំណរភ្ជាប់ដើម្បីជ្រើសរើស] អនុវត្តតាមការណែនាំ អំពីការជ្រើសរើសដោយឡែក ដូចមាននៅក្នុងផ្នែកការកំណត់នៃ iflix ឬ លោកអ្នកអាចទាក់ទងយើងខ្ញុំតាមរយៈ  privacy@iflix.com

៦.        អាស័យដ្ឋានទំនាក់ទំនង និង បណ្តឹង

យើងខ្ញុំលើកទឹកចិត្តចំពោះសំណួរ មតិយោបល់ និង សំណូមពរ ទាក់ទងនឹងគោលនយោបាយឯកជនភាព ហើយអាចផ្ញើមកកាន់  privacy@iflix.com

នៅក្នុងករណីដែលលោកអ្នកមានបំណងចង់ធ្វើបណ្តឹងអំពីវិធីប្រើប្រាស់ព័ត៌មានលោកអ្នកដោយយើងខ្ញុំ សូមមេត្តាទំនាក់ទំនងមកយើងខ្ញុំជាមុនតាមរយៈ  privacy@iflix.comព្រមគ្នានេះ យើងខ្ញុំនឹងប្រឹងប្រែងក្នុងការដោះស្រាយចំពោះសំណូមពររបស់លោកអ្នក ឲ្យបានលឿនតាមដែរអាចធ្វើទៅបាន ។ បញ្ញត្តិនេះមិនប៉ះពាល់ដល់សិទ្ធិរបស់លោកអ្នកក្នុងការធ្វើការទាមទារណាមួយទៅអាជ្ញាធរការពារទិន្នន័យនៅក្នុងប្រទេសរបស់លោកអ្នក ដែលកំពុងស្នាក់នៅ ឬ ធ្វើការ ក្នុងករណីដែលលោកអ្នកយល់ឃើញថាយើងខ្ញុំបានបំពានច្បាប់ស្តីពីការការពារទិន្នន័យ ។

៧.       ការកែប្រែ

ប្រសិនបើយើងខ្ញុំធ្វើការកែប្រែគោលនយោបាយឯកជនភាពនេះ យើងខ្ញុំនឹងដាក់គោលនយោបាយឯកជនដែលត្រូវបានធ្វើបច្ចុប្បនកម្មនៅលើគេហទំព័រនេះ ។ សូមមេត្តាពិនិត្យមើលឲ្យបានញឹកញាប់ ប្រសិនបើមានការធ្វើ​បច្ចុប្បន្នកម្ម ឬ ការកែប្រែណាមួយនៃគោលនយោបាយឯកជនភាពនេះ ។

 

លក្ខខណ្ឌបន្ថែម – តាមយុត្តាធិការ ​- ជាក់លាក់

ច្បាប់នៃយុត្តាធិការខ្លះមានចែងបញ្ញត្តិជាក់លាក់ដល់អ្នកប្រើប្រាស់សេវាកម្ម ដូចមានចែងក្នុងផ្នែកខាងក្រោម៖

ប្រសិនបើលោកអ្នកស្ថិតនៅក្នុងយុត្តាធិការណាមួយដូចមានចែងខាងក្រោម បញ្ញត្តិដូចដែលមានចែងខាងក្រោមនេះ ស្របតាមយុត្តាធិការដែលលោកអ្នកស្ថិតនៅ ត្រូវអនុវត្តបន្ថែមចំពោះលោកអ្នកលើបញ្ញត្តិនៃគោលនយោបាយស្តីពីឯកជនភាពដូចខាងលើ។

ប្រទេសបង់ក្លាដេស

កិច្ចសន្យា

តាមរយៈការទទួលយល់ព្រមចំពោះគោលនយោបាយស្តីពីឯកជនភាព លោកអ្នកបានផ្តល់ការអនុញ្ញាតដោយច្បាស់លាស់ដល់យើងខ្ញុំក្នុងការប្រមូល ប្រើប្រាស់ រក្សាទុក និង ដំណើរការទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នក ដោយរួមបញ្ចូលទាំងការចែករំលែកទៅភាគីទី៣ ដែលត្រូវបានអនុញ្ញាតដោយគោលនយោបាយស្តីពីឯកជនភាពនេះ ។ តាមរយៈការចុចលើពាក្យ “យល់ព្រម” លោកអ្នកបានផ្តល់ការឯកភាពយល់ព្រមឲ្យមានការផ្ទេរព័ត៌មានរបស់លោកអ្នកឆ្លងព្រំដែនទៅកាន់ប្រទេសដទៃ ដែលយើងខ្ញុំមានប្រព័ន្ធទិន្នន័យ ឬ ក្រុមហ៊ុនពាក់ព័ន្ធ ជាពិសេសគឺ PRC ។

ការកម្រិតអាយុកំណត់

ដើម្បីអាចប្រើប្រាស់សេវាកម្មនេះ លោកអ្នកបានអះអាងថា លោកអ្នកមានអាយុយ៉ាងតិច១៨ឆ្នាំ ហេតុដូចនេះ លោកអ្នកមានសមត្ថិភាពស្របច្បាប់ក្នុងការចុះ និងគោរពតាមកិច្ចសន្យានេះ ។

 

ប្រទេសឥណ្ឌូនេស៊ី

ការឯកភាពយល់ព្រម

តាមរយៈការទទួលយក និង ឯកភាពយល់ព្រមចំពោះគោលនយោបាយស្តីពីឯកជនភាព លោកអ្នកយល់ព្រមថា​យើងខ្ញុំអាចប្រមូល ប្រើប្រាស់ និងចែករំលែកព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក ស្របតាមគោលនយោបាយស្តីពី ឯកជនភាព រួមទាំងរាល់ការកែប្រែនៅពេលណាមួយនាអនាគតផងដែរ ។ ប្រសិនបើលោកអ្នកមិនយល់ព្រមឯកភាពចំពោះគោលនយោបាយស្តីពីឯកជនភាពនេះទេ លោកអ្នកមិនត្រូវប្រើប្រាស់សេវាកម្មរបស់យើងខ្ញុំនោះទេ ហើយយើងខ្ញុំមានសិទ្ធិមិនផ្តល់សេវាកម្មនេះជូនលោកអ្នក ។

ការផ្តល់ការឯកភាពយល់ព្រមរបស់មាតាបិតា និង អាណាព្យាបាល

ប្រសិនបើលោកអ្នកមានអាយុក្រោម២១ឆ្នាំ លោកអ្នកអះអាងថាលោកអ្នកទទួលបានការឯកភាពយល់ព្រម ពីមាតាបិតា ឬ អាណាព្យាបាលស្របច្បាប់របសល់លោកអ្នក ក្នុងការចុះឈ្មោះបង្កើតគណនី និង ប្រើប្រាស់សេវាកម្មនេះ ។

សិទ្ធិលើទិន្នន័យ

លោកអ្នកមានសិទ្ធិទទួលបានព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នកដែលត្រូវបានរក្សាទុកជាមួយសេវាកម្មយើងខ្ញុំ នៅពេលណាមួយនាពេលអនាគត ស្របតាមច្បាប់ និងបទបញ្ញត្តិស្តីពីឯកជនភាពនៃទិន្នន័យ ជាធរមាននៅប្រទេស​ឥណ្ឌូនេស៊ី។

ការបំពានទិន្នន័យ

នៅក្នុងករណីដែលយើងខ្ញុំខកខានមិនបានការពារភាពសម្ងាត់នៃព័ត៌មានផ្ទាល់ខ្លួន របស់លោកអ្នកនៅក្នុងសេវាកម្ម យើងខ្ញុំនឹងជូនដំណឹងលោកអ្នកទៅតាមអាសយដ្ឋានដែលលោកអ្នកបានផ្តល់មកយើងខ្ញុំ ឬ តាមរយៈសេវាកម្ម ស្របតាមលក្ខខណ្ឌតម្រូវនៃច្បាប់ និងបទបញ្ញត្តិក្នុងស្រុក ដែលក្នុងនោះយ៉ាងហោចណាស់រយៈពេល១៤ថ្ងៃ បន្ទាប់ពីយើងខ្ញុំទទួលស្គាល់ថាមានការបំពានភាពសម្ងាត់ ។

ការរក្សាទុកទិន្នន័យ

មិនមានបញ្ញត្តិណាមួយចែងអំពីការលុបចោលនូវព័ត៌មានផ្ទាល់ខ្លួន យើងខ្ញុំនឹងរក្សាទុកព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នកយ៉ាងហោចណាស់៥ឆ្នាំ ស្របតាមការកំណត់របស់ច្បាប់ និងបទបញ្ញត្តិនៅក្នុងស្រុក ។

ការជូនដំណឹងអំពីវិសោធនកម្មនៃគោលនយោបាយស្តីពីឯកជនភាព

ក្នុងករណីដែលយើងខ្ញុំធ្វើវិសោធនកម្មលើគោលនយោបាយស្តីពីឯកជនភាព យើងខ្ញុំនឹងផ្តល់ការជូនដំណឹងទៅកាន់លោកអ្នកអំពីកាលបរិច្ឆេទមានសុពលភាពនៃវិសោធនកម្មនោះ ដែរយ៉ាងហោចណាស់មានរយៈពេល១៤ថ្ងៃមុនកាលបរិច្ឆេទចូលជាធរមាន តាមរយៈ (១) ការជូនដំណឹងតាមដាក់លើគេហទំព័ររបស់យើងខ្ញុំ ការជូនដំណឹងជាលក្ខណៈ (Pop-up) ឬ លោតបង្ហាញលើអេក្រង់ (Splash Screen) ឬ កម្មវិធីទូរស័ព្ទដៃ ឬ (២)តាមរយៈ អាសយដ្ឋានដែលលោកអ្នកបានផ្តល់មកយើងខ្ញុំ ។ ប្រសិនបើលោកអ្នកខកខានក្នុងការបដិសេធដោយច្បាស់លាស់ចំពោះវិសោធនកម្មនៃគោលនយោបាយស្តីពីឯកជនភាព ក្នុងអំឡុងរយៈពេលដូចខាងលើ លោកអ្នកនឹងត្រូវបានសន្មត់ថាទទួលយល់ព្រ​មចំពោះវិសោធនកម្មនៃគោលនយោបាយស្តីពីឯកជនភាព ។ ទោះបីយ៉ាងណាក៏ដោយ លោកអ្នកអាចបញ្ឈប់ការប្រើប្រាស់សេវាកម្ម ដោយបឈ្ឈប់ការចុះឈ្មោះ ឬ បញ្ចប់ការប្រើប្រាស់​សេវាកម្មរបស់យើងខ្ញុំនៅគ្រប់ពេលវេលា ប្រសិនបើលោកអ្នកមិនឯកភាពចំពោះវិសោធនកម្មនៃគោលនយោបាយស្តីពីឯកជនភាព​ ។

សង្គតិភាពទិន្នន័យ និង ការឯកភាពយល់ព្រមរបស់ភាគីទី៣

លោកអ្នកត្រូវទទួលខុសត្រូវក្នុងការធានាថាព័ត៌មានពិស្តាររបស់លោកអ្នក ដែលបានផ្តល់មកយើងខ្ញុំមានសង្គតិភាព និង ចុងក្រោយ ។ ដើម្បីបញ្ជាក់អំពីសង្គតិភាពនៃព័ត៌មាន យើងខ្ញុំអាចធ្វើការផ្ទៀងផ្ទាត់ចំពោះព័ត៌មានដែល​បានផ្តល់មកកាន់យើងខ្ញុំ នៅពេលណាមួយ ។ លោកអ្នកធានាអះអាងថា លោកអ្នកទទួលបានរាល់ការឯកភាពយល់ព្រមដែលចាំបាច់នានា នៅមុនពេលដែលផ្តល់មកយើងខ្ញុំនូវព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកដទៃ (ឧទាហរណ៍ កម្មវិធីប្រូមូសិនបែបណែនាំ) ក្នុងករណីនេះ យើងខ្ញុំសន្មត់គ្រប់ពេលវេលាថាលោកអ្នកបានទទួលការឯកភាពយល់ព្រមជាមុនពីអ្នកពាក់ព័ន្ធ ដោយហេតុនេះ លោកអ្នកត្រូវទទួលខុសត្រូវចំពោះការទាមទារ ទោះបីក្នុងរូបភាពណាក៏ដោយពីភាគីណាមួយក៏ដោយ ដែលកើតមានឡើងបណ្តាលមកពីការខកខានក្នុងការទទួលបានការឯកភាពយល់ព្រមណាមួយនោះ ។

ប្រទេសម៉ាឡេស៊ី

ភាសានៃគោលនយោបាយស្តីពីឯកជនភាព

នៅក្នុងករណីដែលមានភាពខុសភ្នា ឬ មិនស្របគ្នារវាងអត្ថបទជាភាសាអង់គ្លេស និង Bahasa Melayu នៃគោលនយោបាយស្តីពីឯកជនភាព អត្ថបទជាភាសាអង់គ្លេសត្រូវយកមកអនុវត្ត។

ការផ្តល់ការឯកភាពយល់ព្រមរបស់មាតាបិតា និង អាណាព្យាបាល

ប្រសិនបើលោកអ្នកមានអាយុតិចជាង១៨ឆ្នាំ សូមមេត្តាកុំប្រើប្រាស់សេវាកម្មនេះ ។

នៅក្នុងករណីដែលលោកអ្នកឯកភាពយល់ព្រមចំពោះគោលនយោបាយនេះ ហើយដើម្បីអនុញ្ញាតឲ្យអនីតិជន អាចចូល និងប្រើប្រាស់សេវាកម្មនេះ លោកអ្នក នៅពេលនេះ ផ្តល់ការឯកភាពយល់ព្រម ចំពោះការផ្តល់ព័ត៌មានផ្ទាល់ខ្លួនរបស់អនីតិជន ដើម្បីប្រើប្រាស់ស្របតាមគោលនយោបាយស្តីពីឯកជនភាពនេះ ។ បន្ថែមពីនេះ លោកអ្នកឯកភាពយល់ព្រមទទួលខុសត្រូវចំពោះសកម្មភាពរបស់អនីតិជននោះ និង​ធានាថាអនីតិជននោះត្រូវគោរព ស្របតាមគោលនយោបាយស្តីពីឯកជនភាពនេះ ។

សិទ្ធិលើទិន្នន័យ (Data Subjects)

សិទ្ធិក្នុងការទទួលបាន ៖លោកអ្នកមានសិទ្ធិស្នើសុំ និង ទទួលយកនូវសេចក្តីចម្លងនៃព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក ដែលយើងខ្ញុំបានប្រមូល និង កំពុងប្រើប្រាស់ដោយ ឬ តំណាងដោយយើងខ្ញុំ ។ យើងខ្ញុំរក្សាសិទ្ធិក្នុងការកំណត់កម្រៃចំពោះការទទួលបានព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក ស្របតាមការអនុញ្ញាតដោយច្បាប់ ។

នៅពេលដំណើរការសំណើសុំចូលពិនិត្យមើលទិន្នន័យ យើងខ្ញុំត្រូវបានអនុញ្ញាតឲ្យស្នើសុំព័ត៌មានជាក់លាក់ ដើម្បីផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់អ្នកស្នើសុំ ដើម្បីធានាថាបុគ្គលនោះមានសិទ្ធិស្របច្បាប់ក្នុងការស្នើសុំ ។

សិទ្ធិក្នុងការកែតម្រូវ៖ លោកអ្នកអាចស្នើសុំឲ្យមានការកែតម្រូវចំពោះព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក ។ នៅពេលដំណើរការសំណើសុំកែតម្រូវទិន្នន័យ យើងខ្ញុំត្រូវបានអនុញ្ញាតឲ្យស្នើសុំព័ត៌មានជាក់លាក់ ដើម្បីផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់អ្នកស្នើសុំ ដើម្បីធានាថាបុគ្គលនោះមានសិទ្ធិស្របច្បាប់ក្នុងការស្នើសុំ ។

សិទ្ធិក្នុងការកម្រិតចំពោះការប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក៖ លោកអ្នកអាចស្នើសុំឲ្យកម្រិតការប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក តាមរយៈអាសយដ្ឋានទំនាក់ទំនងដូចមានចែងខាងលើ ។ ប៉ុន្តែសំណើនេះ អាចប៉ះពាល់ដល់ការផ្តល់សេវាកម្មចំពោះលោកអ្នក ។

ព័ត៌មានទំនាក់ទំនង

ដើម្បីការពារព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក និង ដោះស្រាយរាល់បណ្តឹងដែលទាក់ទងនឹងព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក យើងខ្ញុំបានតែងតាំងនាយកដ្ឋានដូចខាងក្រោម ដើម្បីទទួលខុសត្រូវក្នុងការគ្រប់គ្រង និង ការពារព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក៖

  • មន្រ្តីទទួលបន្ទុកការពារទិន្នន័យរបស់យើងខ្ញុំ ដែលទទួលខុសត្រូវចំពោះការគ្រប់គ្រង និង សុវត្ថិភាពនៃព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • អាសយដ្ឋានអ៊ីម៉ែល privacy@iflix.com

ប្រទេសហ្វីលីពីន

អាយុអប្បបរមា

លោកអ្នកត្រូវមានអាយុយ៉ាងតិច១៨ឆ្នាំ ដើម្បីអាចប្រើប្រាស់សេវាកម្មនេះ ។

ការកែប្រែ

យើងខ្ញុំនឹងមិនកែប្រែផ្លាស់ប្តូរជាចំបងណាមួយ ពាក់ព័ន្ធទៅនឹងវិធីនៃការប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក ដូចមានចែងនៅក្នុងគោលនយោបាយស្តីពីឯកជនភាពនោះទេ លើកលែងតែយើងខ្ញុំបានជូនដំណឹងទៅលោកអ្នក និងបានទទួលការឯកភាពយល់ព្រមពីលោកអ្នកចំពោះការកែប្រែសំខាន់ៗនោះ ។

សិទ្ធិរបស់លោកអ្នក

លោកអ្នកមានសិទ្ធិដូចខាងក្រោម៖

  • សិទ្ធិក្នុងការបដិសេធ៖ លោកអ្នកមានសិទ្ធិក្នុងការបដិសេធចំពោះការប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក ។ នៅពេលដែលលោកអ្នកបដិសេធ ឬ ដកហូតការឯកភាពយល់ព្រម យើងខ្ញុំនឹងមិនប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នកទៀតទេ លើកលែងតែទិន្នន័យផ្ទាល់ខ្លួននេះ ត្រូវបានតម្រូវដោយដីកាកោះហៅ ការប្រមូល និង ប្រើប្រាស់សម្រាប់គោលបំណងជាក់ស្តែង ដោយរួមទាំងក្នុងករណីចាំបាច់ដើម្បីអនុវត្តលក្ខខណ្ឌពាក់ព័ន្ធនឹងកិច្ចសន្យា ឬ សេវាកម្ម ដែលលោកអ្នកត្រូវអនុវត្ត​តាម ឬ ព័ត៌មានផ្ទាល់ខ្លួននោះត្រូវបានប្រមូល និង ប្រើប្រាស់ស្របតាមកាតព្វកិច្ចតម្រូវផ្នែកច្បាប់ ។
  • សិទ្ធិក្នុងការទទួលបាន៖ លោកអ្នកមានសិទ្ធិក្នុងការទទួលបានដោយសមស្រប នៅពេលដែលមានតម្រូវការនូវព័ត៌មានដូចខាងក្រោមៈ
    • មាតិកានៃព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នកដែលត្រូវបានប្រើប្រាស់។
    • ប្រភពនៃព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នកដែលយើងខ្ញុំទទួលបាន។
    • ឈ្មោះ និងអាសយដ្ឋាននៃអ្នកទទួលយកព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក។
    • លក្ខណៈដែលព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នកដែលត្រូវបានប្រើប្រាស់។
    • មូលហេតុដែលនាំឲ្យមានការចែករំលែកទិន្នន័យផ្ទាល់ខ្លួនទៅអ្នកទទួល ប្រសិនបើមាន។
    • ព័ត៌មានអំពីដំណើរការស្វ័យប្រវត្តិចំពោះទិន្នន័យ ដែលនឹងត្រូវធ្វើឡើង ឬ អាចនឹងត្រូវធ្វើឡើងដែលជាមូលដ្ឋានតែមួយគត់ សម្រាប់ការសម្រេចចិត្តណាមួយ ដែលរងប៉ះពាល់ជាចំបង ឬ ដែលនឹងរងប៉ះពាល់ចំពោះប្រភេទនៃទិន្នន័យ Data Subjects)។
    • កាលបរិច្ឆេទនៅពេលដែលព័ត៌មានផ្ទាល់ខ្លួនរបស់បុគ្គលនោះ ពាក់ព័ន្ធទៅនឹង Data Subjects)ត្រូវបានប្រើប្រាស់ និង កែប្រែចុងក្រោយ ។និង
    • មុខងារ ឈ្មោះ ឬ អត្តសញ្ញាណ និង អាសយដ្ឋាននៃមន្រ្តីគ្រប់គ្រងព័ត៌មានផ្ទាល់ខ្លួន ។
  • សិទ្ធិក្នុងការកែតម្រូវ៖លោកអ្នកមានសិទ្ធិជំទាស់អំពីសង្គតិភាព ឬ កំហុសនៃព័ត៌មានផ្ទាល់ខ្លួន ហើយទាមទារឲ្យមានការកែតម្រូវភ្លាម និង ស្របតាមនោះ លើកលែងតែសំណើរនោះគ្មានហេតុផលច្បាស់លាស់ ឬ គ្រាន់តែធ្វើដើម្បីរំខាន ។ ប្រសិនបើព័ត៌មានផ្ទាល់ខ្លួននោះត្រូវបានកែតម្រូវហើយ យើងខ្ញុំនឹងធានាការទទួលបានទាំងព័ត៌មានថ្មី និង ដែលបានដកចេញ ព្រមទាំងផ្តល់ជូនសេចក្តីបញ្ជាក់អំពី ព័ត៌មានថ្មី និងដែលបានដកចេញជូនចំពោះអ្នកដែលបានស្នើសុំ ។ ក្នុងករណីដែរអ្នកត្រូវទទួលការជូនដំណឹង ឬ ភាគីទី៣ ដែលកន្លងមកបានទទួលព័ត៌មានអំពីការប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួននេះ ទទួលបានការជូនដំណឹង អំពីភាពមិនស្របគ្នា និង ការកែតម្រូវ បន្ទាប់ពីទទួលបានការស្នើសុំសមស្របពីលោកអ្នក ។
  • សិទ្ធិក្នុងការលុប ឬ ទប់ស្កាត់៖ លោកអ្នកមានសិទ្ធិផ្អាក ដកហូត ឬ បញ្ជារឲ្យទប់ស្កាត់ លុបចោល ឬ បំផ្លាញចោលនូវព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នកពីក្នុងប្រព័ន្ធគ្រប់គ្រងឯកសាររបស់យើងខ្ញុំ។

សិទ្ធិនេះអាចត្រូវបានអនុវត្តនៅពេលដែលលោកអ្នកបានរកឃើញ និងបញ្ជាក់អំពី៖

  • ទិន្នន័យផ្ទាល់ខ្លួនមិនពេញលេញ មិនមានបច្ចុប្បន្នភាព មិនត្រឹមត្រូវ ឬ មិនទទួលបានដោយស្របច្បាប់
  • ទិន្នន័យផ្ទាល់ខ្លួនត្រូវប្រើប្រាស់ក្រៅពីគោលបំណងដែលលោកអ្នកបានអនុញ្ញាត
  • ទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នកមិនមានភាពចាំបាច់សម្រាប់គោលបំណងដែលត្រូវបានប្រមូល
  • លោកអ្នកបានដកហូតការឯកភាពយល់ព្រម ឬ បដិសេធចំពោះការប្រើប្រាស់ និង មិនមានមូលដ្ឋានច្បាប់ ឬ ផលប្រយោជន៍ស្របច្បាប់ណាមួយអាចសុពលភាពអនុវត្តជំនួស សម្រាប់ការប្រើប្រាស់
  • ទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នកមានព័ត៌មានឯកជន ដែលអាចនាំំឲ្យមានបុរេវិនិច្ឆ័យចំពោះលោកអ្នក លើកលែងតែជាសិទ្ធិសេរីភាពនៃការបញ្ចេញ ឬ បង្ហាញមតិ ឬ សារព័ត៌មាន ដែលត្រូវបានអនុញ្ញាតផ្សេងពីនេះ ។
  • ការប្រើប្រាស់ដោយមិនស្របច្បាប់ ។
  • យើងខ្ញុំបានបំពានសិទ្ធិរបស់លោកអ្នក​ ។

ការឯកភាពយល់ព្រម

តាមរយៈការជ្រើសរើសតាមប្រអប់ដែលសមស្រប លោកអ្នកបានផ្តល់ការឯកភាពយល់ព្រមចំពោះយើងខ្ញុំដើម្បី៖

  • ប្រមូល និងប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក ដែលរួមមានឈ្មោះហៅក្រៅ ព័ត៌មានអំពី បណ្តាញសង្គម ភេទ តំបន់ទីកន្លែង ម៉ោងពេលទីកន្លែង បញ្ជីមិត្តភក្តិ លេខអត្តសញ្ញាណចូលទៅប្រើប្រាស់ដែលបានបង្កើតឡើង (Generated Open ID) ស្ថិតិនៃការលេងហ្គេម អាសយដ្ឋាន IP លេខអត្តសញ្ញាណ និង ព័ត៌មានឧបករណ៍ លេខអត្តសញ្ញាណនៃការផ្សព្វផ្សាយពាណិជ្ជកម្ម ទិន្នន័យនៃការសន្ទនា កំណត់ត្រាប្រតិបត្តិការ និងការទូទាត់តាមកម្មវិធី Google Play  ឬ កម្មវិធី iOS App Store លេខកូដនៃសេវាគាំទ្រអតិថិជន និង ការគាំទ្រការទំនាក់ទំនងជាមួយអតិថិជន ព័ត៌មានទាក់ទងនឹងសុវត្ថិភាព ព័ត៌មានការស្ទាបស្ទង់មតិ ព័ត៌មានស្តីពីរបាយការណ៍ចែករំលែក ព័ត៌មានដែលបានផ្ញើទៅអតិថិជន ដូចមានចែងក្នុងគោលនយោបាយស្តីពីឯកជនភាព និង ស្របតាមគោលបំណងដែលមានចែងក្នុងនោះ ។
  • ចែករំលែកព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នកទៅភាគីទី៣ ក្រុមហ៊ុនដែលស្ថិតនៅក្នុងក្រុមហ៊ុន Tencent គ្រុប និង ភាគីទី៣ដែលទិញទាំងស្រុង ឬ ភាគច្រើននៃក្រុមហ៊ុនយើងខ្ញុំ ឬ អាជីវកម្មយើងខ្ញុំ ដូចមានចែងក្នុងគោលនយោបាយស្តីពីឯកជនភាព និង សម្រាប់គោលបំណងដូចមានចែងក្នុងនោះ ។ និង
  • ផ្ទេរ ឬ រក្សាទុកព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នកនៅក្នុងគោលដៅក្រៅពីប្រទេសហ្វីលីពីន នៅពេលដែលការប្រើប្រាស់មានតម្រូវការក្រៅប្រទេសហ្វីលីពីន ដូចជានៅក្នុងម៉ាស៊ីនបម្រើរបស់យើងខ្ញុំ ដែលស្ថិតនៅសឹង្ហបុរី ជាដើម។

យើងខ្ញុំនឹងស្នើសុំការឯកភាពយល់ព្រមពីលោកអ្នក នៅរៀងរាល់ពេលដែលយើងខ្ញុំធ្វើបច្ចុប្បន្នកម្ម ឬ កែប្រែព័ត៌មាននៅក្នុងគោលនយោបាយស្តីពីឯកជនភាព ដែលមានសារៈសំខាន់សម្រាប់សេចក្តីឯកភាពយល់ព្រមពីលោកអ្នកដូចមានចែងខាងលើ។

ប្រទេសសឹង្ហបុរី

តាមរយៈការចុចលើ “យល់ព្រម” លោកអ្នកផ្តល់ការឯកភាពយល់ព្រមចំពោះការផ្ទេរឆ្លងព្រំដែននូវព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នកទៅកាន់ប្រទេសដទៃផ្សេងណាមួយទៀត ដែលយើងខ្ញុំមានប្រព័ន្ធទិន្នន័យ ឬ ក្រុមហ៊ុនដែលពាក់ព័ន្ធ រួមទាំង PRC ។

មន្រ្តីទទួលបន្ទុកការការពារទិន្នន័យដែលបានកំណត់ សម្រាប់គោលបំណងនៃការអនុលោមតាមច្បាប់ Personal Data Protection Ac 2020 អាចទាក់ទងបានតាមរយៈអាសយដ្ឋានអ៊ីម៉ែល privacy@iflix.com

ប្រទេសថៃ

តាមរយៈការចុចលើ “យល់ព្រម” លោកអ្នកទទួលស្គាល់ថាលោកអ្នកបានអាន យល់ និង យល់ព្រមលើគោលនយោបាយស្តីពីឯកជនភាពនេះ ។ ប្រសិនបើលោកអ្នកមិនឯកភាពយល់ព្រមជាមួយគោលនយោបាយឯកជនភាពនេះទេ លោកអ្នកមិនត្រូវប្រើប្រាស់សេវាកម្មនោះទេ ។

លោកអ្នកអាចស្នើសុំមកកាន់យើងខ្ញុំ ដើម្បីបញ្ឈប់ ហាមឃាត់ ឬ ផ្តល់ជូន និង/ឬ ស្នើសុំទិន្នន័យអំពីព័ត៌មានផ្ទាល់ខ្លួនក្នុងទម្រង់ដែលអាចយកចេញប្រើប្រាស់បាន ដែលត្រូវបានរក្សាទុកដោយយើងខ្ញុំ ស្របតាមបទបញ្ញត្តិដែលមានចែងក្នុងច្បាប់ និងបទបញ្ញត្តិស្តីពីឯកជនភាពទិន្នន័យនៃប្រទេសថៃ ដោយរួមបញ្ចូលទាំង Thai Personal Data Protection Act ។ នៅពេលលោកអ្នកចង់ធ្វើសំណើរ សូមមេត្តាទាក់ទងមកកាន់យើងខ្ញុំតាមរយៈ  privacy@iflix.com

យើងខ្ញុំនឹងផ្តល់ការជូនដំណឹងតាមរយៈអ៊ីម៉ែលអំពីការផ្លាស់ប្តូរណាមួយ ទាក់ទងទៅនឹងគោលនយោបាយស្តីពី ឯកជនភាព និង ផ្តល់ជូនលោកអ្នកឪកាសក្នុងការបដិសេធការផ្លាស់ប្តូរនោះ ក្នុងករណីដែលលោកអ្នកខកខាន មិនបដិសេធ ការផ្លាស់ប្តូរនោះនឹងចូលជាធរមានតាមកាលបរិច្ឆេទដែលបានកំណត់នៅក្នុងការជូនដំណឹង ។

ប្រទេសវៀតណាម

តាមរយៈការទទួលយកគោលនយោបាយស្តីពីឯកជនភាពនេះ លោកអ្នកឯកភាពយល់ព្រម និង អនុញ្ញាតដោយច្បាស់លាស់ ក្នុងការប្រមូល ប្រើប្រាស់ រក្សាទុក និង ប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក រួមទាំងការចែករំលែក និងផ្ទេរដោយស្របច្បាប់ ទៅកាន់ភាគីទី៣ ដូចមានចែងក្នុងគោលនយោបាយស្តីពីឯកជនភាពនេះ។

យើងខ្ញុំអនុវត្តតាមបទដ្ឋានអន្តរជាតិ និង ប្រតិបត្តិការសុវត្ថិភាពសម្រាប់ការការពារទិន្នន័យរបស់លោកអ្នក ។ នៅពេលដែលព័ត៌មានផ្ទាល់ខ្លួនលោកអ្នកត្រូវបានផ្ទេរទោះបីក្នុង ឬ ក្រៅយុត្តាធិការនៃនិវេសនដ្ឋាន ការផ្ទេរនោះ នៅតែត្រូវគោរពតាមកម្រិតប្រតិបត្តិការសុវត្ថិភាពដូចគ្នា ឬ ខ្ពស់ជាង និង​ការអនុវត្តរបស់ភាគីអ្នកទទួល ចំពោះការការពារទិន្នន័យទាំងនោះត្រូវគោរពតាមលក្ខណៈដូចយើងខ្ញុំដែរ ។

នៅពេលដែលយើងអនុញ្ញាតឲ្យភាគីទី៣ណាមួយ ធ្វើការប្រមូល និងប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក យើងខ្ញុំត្រូវចាត់វិធានការសមស្រប ដើម្បីធានាថាភាគីទី៣នោះ មិនចែករំលែកព័ត៌មានផ្ទាល់ខ្លួនទាំងនោះបន្ត  ទៀត។

ព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក ប្រសិនបើតម្រូវឲ្យមានការចែករំលែកជាមួយស្ថាប័នអនុវត្តច្បាប់ អាជ្ញាធរ​សាធារណៈ ឬ អង្គភាពតុលាការ និងអង្គភាពផ្សេងទៀត យើងខ្ញុំនឹងចែករំលែកបន្ទាប់ពីមានការស្នើសុំជាលាយលក្ខអក្សរពីស្ថាប័ន អង្គភាពទាំងនោះ ។

សិទ្ធិរបស់លោកអ្នក

លោកអ្នកមានសិទ្ធិក្នុងការទទួលបាន កែតម្រូវ និង លុបព័ត៌មានផ្ទាល់ខ្លួន ដែលយើងបានរក្សាទុកអំពីលោក     អ្នក ។ លោកអ្នកមានសិទ្ធិក្នុងការដកហូតការឯកភាពយល់ព្រមដែលបានផ្តល់ពីដំបូង ដើម្បីប្រមូល រក្សា ដំណើរការ ប្រើប្រាស់ និង ចែករំលែកព័ត៌មានផ្ទាល់ខ្លួននេះ និង ដើម្បីស្នើសុំមកយកខ្ញុំ ដើម្បីឈប់ផ្តល់ព័ត៌មានផ្ទាល់ខ្លួននេះទៅកាន់ភាគីទី៣ទៀត ។